ព័ត៌មានទូទៅ

PropertyGuru Cambodia Property Awards នឹងរៀបចំនៅថ្ងៃទី១៦ ខែមីនានេះ

on .

PropertyGuru Cambodia Property Awards ដែល​ជា​​ផ្នែក​មួយ​នៃ​កម្មវិធី PropertyGuru Asia Property Awards ប្រចាំ​តំបន់​បង្កើត​ឡើង​ក្នុង​​ឆ្នាំ ២០០៥ នឹង​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​លទ្ធផល​ឈ្មោះ​គម្រោង​អភិវឌ្ឍន៍ និង​ការ​​ឌីហ្សាញ​ល្អ​បំផុត​នៅ​កម្ពុជា​នា​រាត្រី​ថ្ងៃ​ទី​ ១៦ ខែ​មីនា ឆ្នាំ​ ២០១៨ នៅ​សណ្ឋាគារ Sofitel។

PropertyGuru Cambodia Property Awards គឺជា​ព្រឹត្តិការណ៍​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​អ្នក​អភិវឌ្ឍន៍​គម្រោង និង​ក្រុមហ៊ុន​​ឌីហ្សាញ​ធំៗ​ជាច្រើន។ នេះ​ជា​លើក​ទី​ ៣ ហើយ​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​នៅ​កម្ពុជា​។ ពាន​រង្វាន់​ដែល​នឹង​ផ្តល់​ជូន​ក្រុមហ៊ុន និង​អ្នក​អភិវឌ្ឍន៍​នាពេល​ខាង​មុខ​​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ BDO ជា​ក្រុមហ៊ុន​សវនកម្ម និង​គណនេយ្យ​ធំ​បំផុត​លំដាប់​ទី ៥ ក្នុង​ពិភពលោក។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោល​បំណង​ធ្វើការ​វាយ​តម្លៃ​ចំពោះ​គម្រោង និង​ស្នាដៃ​ទាំងឡាយ​ណា​ដែល​មាន​ភាព​លេចធ្លោរ​ជាង​គេ​នៅក្នុង​ប្រទេស​នីមួយៗ។

សម្រាប់​កម្ពុជា គណៈកម្មការ​ដែល​ចូលរួម​វាយ​តម្លៃ​មាន​ដូចជា លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co., Ltd, លោក Simon Griffiths នាយក​ក្រុមហ៊ុន Urban Assets Solutions, លោក David Littlejohn ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​របស់ Comin Khmere, លោក Michel Cassagnes នាយក Archetype Cambodia, លោក Sok Siphana មក​ពី SokSiphana&associates, លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd, អ្នកនាង Thida Ann នាយក CBRE Cambodia និង លោកស្រី Grace Rachny Fong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia។

 

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789