
តំបន់សក្តានុពលភាគខាងត្បូងរាជធានីភ្នំពេញ ប្រែមុខមាត់ថ្មី
យោងតាមសេចក្ដីប្រកាសជាសាធារណៈស្ដីពីការបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងទឹកដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅតំបន់ភាគខាងត្បូងក្រុងតាខ្មៅ នឹងធ្វើឲ្យតំបន់សក្តានុពលភាគខាងត្បូងរាជធានីភ្នំពេញនេះប្រែមុខមាត់ថ្មី ស្របពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក៏នឹងគ្រោងចាប់ផ្ដើមអនុវត្ត គម្រោងធ្វើផ្លូវជាតិលេខ២ឲ្យប្រសើរឡើង នៅឆ្នាំ២០១៨នេះផងដែរ។
ដោយមានការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានលើផ្ទៃដីរហូតដល់ ២៦០០ហិចតា បោះទុនសាងសង់ជាង ១ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្ត្រល្អនេះ សម្រាប់ការធ្វើដំណើរដែលមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ មានចំងាយត្រឹមតែ ៩គីឡូម៉ែត្រប៉ុណ្ណោះ ពីមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងមានដីដែលទូលាយច្រើនជាមួយនឹងបណ្តាញផ្លូវខ្វាត់ខ្វែង ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវថ្នល់ធំៗ ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន ឆ្លងកាត់ក្នុងតំបន់នេះ ព្រមជាមួយនឹងគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ២ ពង្រីកទទឹងផ្លូវរហូតដល់១៣ម៉ែត្រ ក៏នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨នេះ រឹតតែធ្វើអោយតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញ កាន់តែមានសក្តានុពលខ្លាំងទ្វេដង។
ព័ត៌មានខាងលើ ពិតជាដំណឹងដ៏រីករាយបំផុត សម្រាប់អតិថិជន បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលជាចំណែកមួយ នៃតំបន់អភិវឌ្ឍដ៏ល្អឥតខ្ចោះនេះ ព្រមទាំងសម្រួលដល់ការរស់នៅ កាន់តែមានភាពងាយស្រួល។
សូមបញ្ជាក់ផងដែរ ថា បុរី ប៉េង ហួត ដឹស្តា ដាយមិន គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិចតា ជាគម្រោងប្រកបដោយ ប្រណិតភាព នឹង ភាពស៊ីវីល័យនៃការរស់នៅ មានវីឡាគ្រប់ប្រភេទ ដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សបហោស៍ រចនាម៉ូដយ៉ាងល្អឯក ស្របតាមរចនាបថបែបខ្មែរ និងអឺរ៉ុប។
លក្ខណះពិសេសរបស់គម្រោង ដឹស្តា ដាយមិន ក៏បានរៀបចំឲ្យមានសួនកំសាន្ត ដែលមានទេសភាពបៃតង ក្លឹបហាត់ប្រាណ អាងហែលទឹក និង សាលសន្និសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ ដើម្បីផ្តល់ជូនលោកអ្នកនូវការរស់នៅប្រកបដោយបែបផែននៃជីវិតដ៏ទាន់សម័យនាពេលបច្ចុប្បន្ន។
លើសពីនេះទៅទៀត ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក៏មានគម្រោងមួយទៀតដែលវិនិយោគលើផ្សារទំនើប PH Diamond ដែលធ្វើអោយតំបន់នេះប្រែក្លាយជាទីប្រជុំជនដ៏កុះករ ងាយស្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។
ក្នុងពេលអនាគតដល់ខ្លីខាងមុខនេះ តំបន់៦០ម៉ែត្រនឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏សម្បូរបែបដែលប្រជុំដោយ ផ្សារទំនើប សាលារៀន ក្លឹបហាត់ប្រាណ អាងហែលទឹក និង សាលសន្និសីទជាដើម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ015 90 6789, Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth
ប្រភពពី៖ Business Cambodia