ព័ត៌មានទូទៅ

ចូលរួមជាមួយនឹងព្រឹត្តិការណ៍ដ៏ធំ នៃកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិ និងការតាំងពិព័រណ៌នាតំបន់កោះពេជ្រ

on .

នាព្រឹកថ្ងៃទី១២ ខែមករានេះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០១៨ នៃកម្មវិធីប្រកួតកីឡា កងយោធពលខេមរភូមិន្ទ និងពិព័រណ៌យោធាបានចាប់ផ្តើមធ្វើឡើងស្ថិតក្នុងទីតាំងមុខសាលមហោស្របពិព័រណ៌កោះពេជ្រ ដែលព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងរហូតដល់ថ្ងៃទី១៤ ខែមករា។

PR 13 01 18 02

ក្នុងឱកាសអបអរសាទរទិវា៧មករា ព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាព សន្តិសុខ និងស្ថិរភាព​ កងយោធពលខេមរភូមិន្ទបានរៀបចំឲ្យមាន កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទប្រចំាឆ្នាំនេះឡើងដែលមានឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មការ​ ក្នុងគោលបំណងសំខាន់សំដៅលើកកម្ពស់ មិត្តភាព រវាងជនស៊ីវិល និងយោធា​ដើម្បីឲ្យសាធារណជន បានដឹងថា​តើអ្វីទៅជាតួនាទីរបស់យោធា។

រួមជាមួយគ្នានោះដែរ កម្មវិធីនេះក៏មានព្រឹត្តិការណ៍សំខាន់ៗ​ ដូចជា ព្យុហសេនា​(បែបបុរាណ),​ ការរាំ បែបយោធា, ការសម្តែង ក្បាច់គុនល្បុក្កតោ​ផងដែរ​។ពិសេសជាងនេះទៅទៀតក៏មានការ​ប្រគុំតន្ត្រីចំនួន៣យប់ ដោយមានការចូលរួម ពីសិល្បះករ សិល្បះការនីល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការតាំងបង្ហាញ ស្តង់ពិព័រណ៌យោធា ពិព័រណ៌ពាណិជ្ជកម្មភូមិ១ផលិតផល១​ ​និងការតាំងពិព័រណ៌ផលិតផលអន្តរជាតិ។​

សូមបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនក៏បានរៀបចំស្តង់ពាណិជ្ជកម្មក្នុងព្រត្តិការណ៍សំខាន់នេះដែរ រួមទាំងក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលនេះបង្ហាញពីការរួមចំនែកសកម្មភាពសង្គមនិងការគិតគូរពីការប្រមូលមូលនិធិសង្គម។

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 

PR 13 01 18 03PR 13 01 18 04

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789