ព័ត៌មានទូទៅ

ក្រុមហ៊ុនប៉េង ហួត គ្រុបធ្វើការបរិច្ចាគថវិកា ១០០,០០០ដុល្លារជូនដល់ មន្ទីពេទ្យកុមារគន្ធបុប្ផា

on .

នាព្រឹកថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុបចាប់ផ្តើមដំណើរការសាងសង់ ផ្សារទំនើប PH ECO Mall ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១​ខាងមុខនេះ។ 

ក្រុមហ៊ុន ប៉េង ហួត គ្រុប​ គឺជាក្រុមហ៊ុនអភិវឌ្ឍសំណង់ឈានមុខគេក្នុងស្រុក ដែលផ្តោតសំខាន់លើគុណភាពសំណង់ សោភ័ណភាព និងឧត្តមភាពប្រកបដោយ​ភាពច្នៃប្រឌិតខ្ពស់​ និងគំនិតបង្កើតថ្មី មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ប៉េង ហួត​ គ្រុបក៏តែងតែចូលរួមសកម្មភាពសង្គម និងការងារមនុស្សធម៌ជាច្រើនផងដែរ។

លោកឧកញ្ញ៉ា ថៃ ម៉េងលី អគ្គនាយក​ ក្រុមហ៊ុន ប៉េង ហួត គ្រុបបានមានប្រសាសន៍​បញ្ចាក់ថា ដើម្បីជួយលើកស្ទួយ​​ដល់សេវាកម្មសាធារណៈ ​ដែលជាបង្គោលដល់ប្រជាជនក្រីក្រ ជាពិសេសជួយដល់កុមារទទួលបានឱ​កាស​ ក្នុងការព្យាបាលដោយឥតគិតថ្លៃ ក្រុមហ៊ុន បុរី ប៉េង ហួត​ គ្រុប បានបរិច្ចាគថវិកាចំនួន​ ១០០,០០០ដុល្លារ ជូនដល់មន្ទីពេទ្យកុមារគន្ធបុប្ផា ។

ខណៈនោះដែរ លោក ប៊ុន យ៉ៃ គុណករ តំណាងមូលនិធិគន្ធបុប្ផា​បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា នេះពុំមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប​បានចូលរួមចំណែកបរិច្ចាគថវិកាដល់មូលនិធិគន្ធបុប្ផា ដើម្បីជួយគាំទ្រដល់ដំណើរការមន្ទីពេទ្យកុមារ ដែលធំជាងគេក្នុងប្រទេសកម្ពុជា ហើយដែលព្យាបាលកុមារនិងស្ត្រីមានផ្ទៃពោះ​ដោយឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាប្រកបទៅដោយគុណភាព ប្រសិទ្ធិភាពខ្ពស់ និងឥតរើសអើង​។​

លោកបានប្រសាសន៍បន្តទៀតថា តំណាងឲ្យមន្ទីពេទ្យគន្ធ បុប្ផា ខ្ញុំបាទសូមអនុញ្ញាតថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ជូនចំពោះលោកឧកញ្ញ៉ា អគ្គនាយក ថៃ ម៉េងលី និងក្រុមហ៊ុន ប៉េងហួត គ្រុបទាំងមូល ដែលបានចូលរួមបរិច្ចាគថវិកាចំនួន១០០,០០០ដុល្លារដល់មូលនិធិគន្ធ បុប្ផា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការមន្ទីពេទ្យគន្ធបុប្ផានេះ ដែលប្រជាជនទូទៅទទួលស្គាល់និងជឿទុកចិត្ត។

ជាចុងក្រោយ យើងខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងពិធីដ៏នក្ខត្តឬក្សនេះ។

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 18 12 17 02

 

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789