ព័ត៌មានទូទៅ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ផ្សារទំនើប PH ECO Mall នាតំបន់បឹងស្នោរ

on .

នាព្រឹកមិញថ្ងៃទី១៧​ ខែធ្នូ បុរី ប៉េង ហួត គ្រុបបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ផ្សារទំនើប PH ECO Mall​ ក្នុងគម្រោងហ្គ្រេន ស្តា​ផ្លាទីនីម (បឹងស្នោរ)​ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១ ខាងមុខនេះ។​ សម្រាប់គម្រោងផ្សារទំនើបនេះផងដែរ​​​ នឹងនាំយកមកនូវ ភាពសម្បូរបែបដើម្បីទទួល ស្វាគមន៍អតិថិជន​ ជាតិនិងអន្តរជាតិ ជាមួយនឹង​បទពិសោធន៍ថ្មីដំបូងបង្អស់ ដែលមិនធ្លាប់មាន ក្នុងប្រទេសកម្ពុជា។

ស្ថិតក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប PH ECO Mall ក៏មានការអញ្ចើញ​ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ​ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ភ្ញៀវកិត្តិយស​និងអ្នកសារព័ត៌មាន​ប្រមាណជាជាង២០០នាក់ផងដែរ។

លោកឧកញ្ញ៉ាថៃ​ ម៉េងលី អគ្គនាយក​ ក្រុមហ៊ុន ប៉េង ហួត គ្រុប​​ មានប្រសាសន៍បញ្ជាក់ថា ការបើកការដ្ឋានសាងសង់​ គម្រោងផ្សារទំនើបនេះ ត្រូវបានវិនិយោគ​ទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ​​ លើផ្ទៃដីជិត៦ហិចតា នឹងផ្តល់ជូនអតិថិជន​ ជាតិ​និងអន្តរជាតិនូវ​បទពិសោធន៍ដើរ​ផ្សារទំនើប ពិសេសប្លែក​ ប្រកបដោយបរិយាកាស ស្រស់ស្រាយបែបធម្មជាតិពិតៗ។​ លើសពីនេះទៅទៀត ការរចនា ផ្សារទំនើបនេះក៏បានរួមបញ្ជូលនូវ​ រចនាបថ វប្បធម៌ ប្រវត្តិស្រាស្តខ្មែរ ជាមួយនឹងបែបផែនជីវិត ទំនើបទាន់សម័យនិងពេញនិយមផងដែរ។

ផ្សារទំនើប​ ដែលមានផ្ទៃសំណង់សរុប២៦មុឺន៨ពាន់ម៉ែត្រក្រឡា​និងផ្ទៃជួលជិត៩មុឺនម៉ែត្រក្រឡា​ព្រមទាំងចំណត រថយន្តដ៏ធំទូលាយអាចចតរថយន្ត​​ និង ម៉ូតូ បានរហូតដល់ជាង៥ពាន់គ្រឿង។​គម្រោងផ្សារទំនើបនេះ​ នឹងធ្វើឲ្យ គម្រោងហ្គ្រេន​ស្តាផ្លាទីនីម ​ក្លាយជាទីក្រុងមួយ​ដែលកាន់តែទំនើប​ និងសម្បូរបែបបន្ថែមទៅលើ​ សាលារៀនអន្តរជាតិ​ ដែលបើកដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រួមទាំងក្លឹបកីឡា សួនកំសាន្តបែបអឺុរ៉ុប។

ខណៈនោះដែរ ដើម្បីជួយលើកស្ទួយ​​ដល់សេវាកម្មសាធារណៈ ​ដែលជាបង្គោលដល់ប្រជាជនក្រីក្រ ជាពិសេសជួយដល់កុមារទទួលបានឱ​កាស​ ក្នុងការព្យាបាលដោយឥតគិតថ្លៃ ក្រុមហ៊ុន បុរី ប៉េង ហួត​ គ្រុប បានបរិច្ចាគថវិកាចំនួន​ ១០០ ០០០ដុល្លារ ជូនដល់មន្ទីពេទ្យកុមារគន្ធបុប្ផា ។

PR 17 12 17 2

PR 17 12 17 3

PR 17 12 17 4

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789