ព័ត៌មានទូទៅ

តើហេតុអ្វីបានជាគេចូលចិត្តរស់នៅក្នុងបុរី?

on .

បច្ចុប្បន្ន ខណៈ​ដែល​គ្រួសារ​មាន​ជីវភាព​មធ្យម​និង​ធូរធារ​កាន់​តែ​កើន​ចំនួន គេ​ឃើញ​និន្នាការ​នៃ​បែបផែន​រស់នៅ​ក៏​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ គ្រួសារ​ជា​ច្រើន​ចូលចិត្ត​រស់​នៅ​ក្នុង​បុរី​​ដែល​មាន​រចនាបថ​សាងសង់​​ស្អាតៗ​ប្រណីតៗ។

កំណើន​​សេដ្ឋកិច្ច​ប្រមាណ ៧​ភាគរយ​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បូករួម​នឹង​កំណើន​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​និង​ចំនួន​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​និង​លើ​មធ្យម ត្រូវ​គេ​មើល​ឃើញ​ថា​ ជាកត្តា​រុញ​ច្រាន​កំណើន​តម្រូវការ​លំនៅ​ដ្ឋាន​នៅ​ក្នុង​ក្រុង។

ទន្ទឹម​នឹង​នេះ ទម្លាប់​នៃ​ការ​រស់នៅ​របស់​គ្រួសារ​អ្នក​នៅ​ភ្នំពេញ ក៏​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់។ ដោយ​គ្រួសារ​ជា​ច្រើន​ងាក​ទៅ​ជ្រើស​រើស​រស់​នៅ​ក្នុង​បុរី។ តាម​ការ​សាកសួរ​ប្រជាជន​អ្នក​រស់​នៅ​ក្នុង​បុរី ពួកគាត់​ភាគ​ច្រើន​​និយាយ​ថា ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និង​បរិស្ថាន​ស្អាត។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ឲ្យ​ដឹង​ថា ពួកគាត់​ចូល​ចិត្ត​រស់នៅ​ក្នុង​បុរី ព្រោះ​វា​មាន​សន្តិសុខ​និង​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​គាត់​គ្មាន​ក្ដី​បារម្ភ​នានា។

រាជធានីភ្នំពេញ សព្វថ្ងៃ ចំនួន​ប្រជាជន​រស់នៅ​កើន​ឡើង​យ៉ាង​លឿន គឺ​ដល់​ប្រមាណ ៣​លាន​នាក់​ទៅ​ហើយ។ ហើយ​កំណើន​នៃ​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​និង​ខ្ពស់ ជំរុញ​កំណើន​តម្រូវការ​លំនៅដ្ឋាន​បែប​បុរី ខុនដូ អាផាតមិន និង​ផ្វះ​ល្វែង។

ស្ថិតិ​ថ្មី​បំផុត​ពី​ក្រសួង​ជំនាញ បង្ហាញ​ថា គម្រោង​សំណង់​លំនៅដ្ឋាន​បែប​បុរី គិត​សរុប​មក​ទល់​នឹង​បច្ចុប្បន្ន មាន​ចំនួន ១៥៣​ទីតាំង នៅ​ទូទាំង​រាជធានី​និង​ជាយ​រាជធានី ដែល​គិត​ជា​ផ្ទះ​មាន​រាប់​ម៉ឺន រាប់​សែន​ខ្នង។

PR 31 08 2017 2

ជុំវិញ​និន្នាការ​រស់នៅ​ក្នុង​ផ្ទះ​បុរី​នេះ​ដែរ លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអែល មាន​ប្រសាសន៍​ថា ទម្លាប់​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ​តាម​បុរី​លំនៅ​ដ្ឋាន​ហាក់បី​ដូចជា​មាន​ការ​ផ្លាស់​ប្តូរ និង​បត់បែន​លឿន​មែន​ទែន នៅ​អំឡុង​ពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ យើង​ឃើញ​មាន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​និង​ខ្ពស់ បាន​ងាក​មក​ចាប់​អារម្មរណ៍​ទិញ​ផ្ទះ​ដើម្បី​រស់នៅ​ក្នុង​បុរី​លំនៅដ្ឋាន​ជាច្រើន ដោយសារ​តែ​បុរី គឺ​ជា​​សហគមន៍​មួយ ដែល​មាន​ការ​គ្រប់គ្រង​ហ្មត់ចត់​ពី​សំណាក់​ម្ចាស់​គម្រោង មាន​សន្តិសុខ សណ្តាប់​ធ្នាប់​ល្អ មាន​ទីធ្លារ សួនច្បារ កន្លែង​ហាត់​ប្រាណ ។ល។ និង ។ល៕

 PR 31 08 2017 3


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789