ព័ត៌មានទូទៅ

ប៉ូឡារីស ហ្វូតស្ទ្រីត បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ នាតំបន់បឹងស្នោរ

on .

បច្ចុប្បន្នតំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ទីក្រុង​ភ្នំពេញ បាននឹងកំពុងបង្ហាញ​នូវ​ការ​រីក​ចម្រើន​ក្នុងតំបន់គួរអោយកត់សម្គាល់ បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ធ្វើ​រួច​រាល់។ ​ តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភំ្នពេញ ពិសេស តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​នេះ គឺ​ជា​តំបន់​ដ៏​ល្អ​បំផុត​សម្រាប់​រស់នៅ និង​កំពុង​តែ​មាន​សន្ទុះកើន​ឡើង​ខ្លាំង​នៃ​ប្រជាជន​ដែល​មក​បោះ​ទីលំនៅ​នៅ​តំបន់​នោះ ជាពិសេស តំបន់​បឹង​ស្នោរ ដែល​មាន​ការ​សាងសង់​បុរី​លំនៅ​ដ្ឋាន​ជា​ច្រើន។

សេវាម្ហូបអាហារ និងភេសជ្ជៈ ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះកំណើនទាំងនោះ។​ បច្ចុប្បន្ននេះ មនុស្សតែងតែស្វែងរក រសនិយមអាហារផ្សេងៗគ្នា។​ ប៉ុន្តែសម្រាប់អ្វីដែលដូចគ្នា នោះគឺ ទីកន្លែងដែលមានផាសុកភាព អនាម័យ និងរសជាតិឆ្ងាញ់នៃអាហារ សុទ្ធតែជាការចង់បានរបស់មនុស្ស។

ដោយសារតែមានតម្រូវការ និងភាពចាំបាច់នេះហើយ ទើប ប៉ូឡារីស ហ្វូតស្ទ្រីត បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ នាតំបន់បឹងស្នោរ នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ ដែលរៀបចំឡើងដោយ បុរី ប៉េង ហួត។  ប៉ូឡារីស ហ្វូតស្ទ្រីត បាននាំយករសនិយមនៃអាហារ ដែលលោកអ្នកពេញចិត្ត ជាច្រើនជម្រើសផ្សេងៗគ្នា ដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet  ជាដើម សម្រាប់បំពេញតម្រូវការសម្រាប់អ្នករស់នៅក្នុងតំបន់នេះផ្ទាល់ ដែលកំពុងតែមានកំណើនខ្លាំង។  

ប៉ូឡារីស ហ្វូតស្ទ្រីត នឹងក្លាយជាគោលដៅកំសាន្ត និងលំហែកាយ មួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង តំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង  ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែប នាពេលចុងសប្តាហ៍  ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលក្នុងតំបន់ទីប្រជុំជនធំៗ នាំអោយស្ទះចរាចរណ៍ នោះទេ។

ប៉ូឡារីស ហ្វូតស្ទ្រីតមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ច្រកចូលមន្ទីរពេទ្យជោរៃ ភ្នំពេញ។

សម្រាប់លោកអ្នក ដែលមានបំណងចង់បើកអាជីវកម្មជា ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅប៉ូឡារីស ហ្វូតស្ទ្រីត

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 29 08 2017 2

PR 29 08 2017 3

PR 29 08 2017 4

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789