ព័ត៌មានទូទៅ

អតិថិជន សាធារណជន និងក្រុមហ៊ុនជាដៃគូ ចូលរួមបរិច្ចាគឈាម ជាមួយបុរី ប៉េង ហួត ជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាលើកទី៣

on .

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ក្នុងទីតាំងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោយផ្លូវ 598 (ផ្លូវឯកឧត្តម ជា សុផារ៉ា)  បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់យកទៅជួយជនរងគ្រោះ ដែលត្រូវការ ឈាមជាចាំបាច់។ 

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ មានការអញ្ជើញចូលរួមពីសំណាក់អតិថិជន សាធារណជន ក្រុមហ៊ុនជាដៃគូ ព្រមទាំងបុគ្គលិកនៃបុរី ប៉េង ហួត ប្រមាណជាជាង១០០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនេះផង ដែរ លោកស្រី ទឹម ច័ន្ទបូរ៉ាវី តំណាងបុរី ប៉េង ហួត បានមានប្រសាសន៍ថា ថ្ងៃនេះផ្ទាល់ បុរី ប៉េង ហួត  បានរៀបចំអោយមានកម្មវិធីបរិច្ចាគឈាម ជាលើកទី៣ ជូនដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដែលមានការអញ្ជើញចូលរួម ពីដៃគូសហការ ដែលមានដូចជា ក្រុមហ៊ុន Tous Les Sour, D’Furniture និង Pocari Sweat។  យើងរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដោយសារមើលឃើញពីតម្រូវការឈាមជាចាំបាច់ សម្រាប់ជួយជីវិតអ្នកជំងឺ និង ជនរងគ្រោះ    ហើយក៏បង្កើតជាឱកាសដល់ សប្បុរសជន ដែលមានបំណងចង់បរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ។ លោកស្រី បានបន្តទៀតថា បុរី ប៉េង ហួត នឹងបង្កើតអោយមានកម្មវិធីបរិច្ចាគឈាមនេះ ឡើងជាបន្តបន្ទាប់ទៀត នៅឆ្នាំក្រោយៗទៀត។

វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ អតិថិជន សាធារណជន ក្រុមហ៊ុនជាដៃគូ និង បុគ្គលិកបុរី ប៉េង ហួត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើនដល់មជ្ឈមណ្ឌល។ លោកប្រធានក៏បានថ្លែងបន្តទៀតថា ដោយសារតម្រូវការឈាម​ មានជាប្រចាំ ក្នុងមួយថ្ងៃៗ យើងត្រូវការឈាមប្រមាណជា២០០ ប្លោក ដើម្បីជួយទៅដល់ជនរងគ្រោះ និង អ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។  

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងការកោតសរសើរដល់អតិថិជន សាធារណជន ក្រុមហ៊ុនជាដៃគូ និង បុគ្គលិកបុរី ប៉េង ហួត សម្រាប់ការចូលរួមចំណែកបរិចា្ចគឈាមដោយស្ម័គ្រចិត្តក្នុងថ្ងៃនេះ ដែលពិតជាមានសារប្រយោជន៍យ៉ាងសំខាន់ សម្រាប់សង្គ្រោះជិវិតមនុស្ស។

 PR Blood Dontion 19 Aug 2

 PR Blood Dontion 19 Aug 3

 PR Blood Dontion 19 Aug 4


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789