ព័ត៌មានទូទៅ

តើដឹងទេថា ការបរិច្ចាគឈាម មានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់លោកអ្នក និង សង្គមជាតិយើង?

on .

វាមានសារៈសំខាន់ណាស់គ្រប់ប្រទេសទាំងអស់ នៅលើសកលលោក ត្រូវតែមានកម្មវិធីប្រមូលឈាមរបស់ខ្លួន។ ប្រទេសកម្ពុជា ក៏ទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឈាមរបស់ខ្លូនដែរ។ ការបរិច្ចាគឈាម គឺជាតម្រូវការជាចាំបាច់ ក្នុងការជួយសង្គ្រោះ អាយុជីវិត របស់មនុស្ស។ អ្នក​បរិច្ចាគ​ឈាម​ត្រូវ​ធានា​ថា ពួក​គេ​មាន​សុខភាព​ល្អ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម ។

ខាង​ក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការ​បរិច្ចាគ​ឈាម​ដែល​អ្នក​អាច​នឹង​មិនដឹង ៖

  • ការផ្តល់ឈាមធ្វើឲ្យសរីរាង្គ ក្នុងខ្លួនមនុស្សយើងបង្កើនការបង្កើតគោលិកាក្រហមឡើងវិញជាស័យប្រវត្តិ។
  • ការផ្តល់ឈាមអាចកាត់បន្ថយការប្រឈមនឹងជម្ងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។
  • ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញ​ចោលនូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗ និងកាត់បន្ថយការកើតជម្ងឺមហារីកផងដែរ។
  • សប្បុរសជនបរិច្ចាគឈាមដោយស័្មគ្រចិត្តទាំងអស់ នឹងទទួលបានកាតសម្គាល់ការបរិច្ចាគឈាម ដែលកាតនេះ មានផ្តល់ប្រយោជន៍សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសារគាត់។ ដូច្នេះសូមបង្ហាញកាតផ្តល់ឈាម ដល់មន្ទីរពេទ្យ និង មជ្ឈមណ្ឌលផ្តល់ឈាម ក្នុងកាលៈទេសៈ ដែលអ្នកជម្ងឺត្រូវការឈាម។

ការបរិច្ចាគឈាមដោយស័្មគ្រចិត្ត១០០% និងធ្វើអោយឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអ្នកជម្ងឺ និងមានសុវត្ថិភាព សម្រាប់សុខភាពរបស់អ្នកបរិច្ចាគផងដែរ។

អតិថិជន និង សាធារណជន ដែលមានបំណងចង់បរិច្ចាគឈាមដោយស័គ្រចិត្ត អាចចូលរួមជាមួយបុរី ប៉េង ហួត ដែលលោកអ្នកអាចធ្វើការចុះឈ្មោះ នៅប្រអប់សំបុត្រ នៅទីតាំងផ្សារទំនើបAEON Max Valu ក្នុងគម្រោងដឹស្តា ព្រីមៀរ៍ ផ្ទាល់តែម្តង ឬអាចទំនាក់ទំនងមកកាន់ទូរសព្ទលេខ 098 938 666 / 098 628 666 ផងដែរ។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ក្នុងទីតាំងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោយផ្លូវ 598 (ផ្លូវឯកឧត្តម ជា សុផារ៉ា)។

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789