ព័ត៌មានទូទៅ

បុរី ប៉េង ហួត ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ២ បន្ថែមទៀត

on .

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ បុរី ប៉េង ហួត ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ២ ដែលរួមមានគម្រោង ដឹស្តាផ្លាទីនីម យូរ៉ូវីល និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ។

ចំពោះគម្រោងផ្លូវ៦០ម៉ែត្រ គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង 40ហិចតា ដោយបានបែកចែកជាពីរតំបន់ មានទាំងវីឡាម៉ូតថ្មីជាច្រើនប្រភេទសម្រាប់រស់នៅ និង ហ្សបហោស៍សម្រាប់ប្រកបអាជីវកម្មដែលនៅជុំវិញផ្សារទំនើប ព្រមទាំងមានសាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។ សម្រាប់គម្រោងនេះ នឹងបើកលក់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែអតិថិជន អាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

PR 17 06 2017 1

ចំណែកគម្រោងយូរ៉ូវីល ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចំងាយ២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជា 20 ហិចតា ដែលមានប្រភេទវីឡាច្រើនជម្រើស សម្រាប់អតិថិជនជ្រើសរើស។ លក្ខណៈពិសេសរបស់គម្រោងមួយនេះគឺមានទីតាំងនៅជាប់នឹង សួនកំសាន្តបែបអ៊ឺរ៉ុប ជាទីកន្លែងលំហែកាយបែបធម្មជាតិ បណ្តុំដោយភោជនីយដ្ឋានបែបបស្ចឹមប្រទេសតាមមាត់ទឹក ជាមួយនឹងការកំសាន្តដ៏សម្បូរបែប ជាលក្ខណៈគ្រួសារ និង មនុស្សជាទីស្រលាញ់ ដែលធ្វើអោយអារម្មណ៍លោកអ្នក ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយនៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។ សម្រាប់គម្រោងនេះ បានចាប់បើកលក់ហើយ ដែលអតិថិជន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៨% ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុនានេះ តែប៉ុណ្ណោះ។
App Promotion 15 06 2017

យោងតាមប្រសាសន៍ថ្នាក់ដឹកនាំរបស់បុរី ប៉េង ហួត ការបើកការដ្ឋានសាងសង់គម្រោងថ្មី២ បន្ថែមទៀតនាពេលនេះ គឺដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន និង ដើម្បីអបអរសាទរដែលបុរីប៉េងហួតទើបតែបានទទួលពានរង្វាន់ចំនួន ៤ ពី កម្មវិធីអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៧ ដែលជាពានរង្វាន់ធំមួយក្នុងឆាកអន្តរជាតិ ព្រមទាំងមានការទទួលស្គាល់ ពីកម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៧ ថាជាក្រុមហ៊ុនអភិវឌ្ឍដែលល្អបំផុតក្នុងប្រទេសកម្ពុជាផងដែរ។  សមទិ្ធផលទាំងនេះ កើតចេញពីអតិថិជនរបស់បុរី ប៉េង ហួត ទាំងអស់ដែលតែងតែគាំទ្របុរី ប៉េង ហួតអស់រយៈកាលជាង 11 ឆ្នាំកន្លងមកនេះ ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមហ៊ុន និង ក្រុមការងារទាំងអស់របស់ បុរី ប៉េង ហួត។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

PR 17 06 2017 3

PR 17 06 2017 4


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789