ព័ត៌មានទូទៅ

តំបន់ភាគអាគ្នេយ៍រាជធានីភ្នំពេញតាមផ្លូវជាតិលេខ១កំពុងតែត្រូវប៉ាន់ខ្លាំង

on .

ការ​អភិវឌ្ឍ​ហេដា្ឋរចនាសម្ព័ន្ធគឺជារឿងចំាបាច់បំផុតសម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេសជាតិ ពោល​គឺ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​មាន​សរសៃ​ឈាម​នៃ​សេដ្ឋ​កិច្ច។ ជាក់​ស្តែង រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍ​សាង់សង់​ផ្លូវ​ក្រវាត់​ក្រុង​និង​ផ្លូវ​ជាតិ​ធំៗ​សំខាន់ៗ​ជា​ច្រើន តួយ៉ាង ផ្លូវ​ជាតិ​លេខ​១ ដែល​ទើប​តែ​សាង​សង់​ហើយ បាន​ប្រែ​ក្លាយ​តំបន់​ភាគ​ខាង​ត្បូង​ ឈៀងខាងកើត (អាគ្នេយ៍) រាជ​ធានីភ្នំពេញ​កំពុង​តែ​ទទួល​ការ​ចាប់​អាម្មរណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ កាត់​តាម​បឹងស្នោរ ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ដ្ឋាន​នានា ដូចជា បុរី ប៉េង​ហួត និង បត់​ទៅ​ស្ពាន​ព្រែក​សំរោង ឡើង​មក​ផ្លូវ​៦០​ម៉ែត្រ សម្តេច​តេជោ ហ៊ុន សែន ក៏​រឹត​តែ​ធ្វើ​ឲ្យ​ទាក់​ទាញ​ប្រជា​ពលរដ្ឋ​និង​អ្នក​វិនិយោគ​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ទៅ​បោះ​ទីតាំង​នៅ​ម្តុំ​នោះ​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ល្អ​ប្រសើរ​នេះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ នៅ​តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភ្នំពេញ។ ប្រជាពលរដ្ឋរស់នៅ​ប្រកប​អាជីវកម្ម​នៅ​សង​ខាង​ផ្លូវ​ជាតិ​លេខ​១ ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស រហូត​ដល់​ព្រែកឯង បាន​សរសើរ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ល្អ​ប្រសើរ​នេះ។

ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​បាន​វាយ​តម្លៃ​ថា តំបន់​ភាគ​​ខាង​​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភ្នំពេញ តាម​ដង​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​ក្រវាត់​ក្រុង​ទៅ​ស្ពាន​ព្រែក​សំរោង រហូត​ទៅ​ដល់​តាម​បណ្ដោយ​ផ្លូវ សម្តេច​តេជោ ហ៊ុន សែន (៦០​ម៉ែត្រ) កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​សម្រាប់​ទាំង​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន និង​ទាំង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​លំនៅដ្ឋាន ខណៈ​ដែល​កំណើន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កើន​ឡើង​ជា​លំដាប់ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

National Road 1 Promote 2

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល បាន​មើល​ឃើញ​ថា តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភំ្នពេញ ពិសេស តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​នេះ គឺ​ជា​តំបន់​ដ៏​ល្អ​បំផុត​សម្រាប់​រស់នៅ និង​កំពុង​តែ​មាន​សន្ទុះកើន​ឡើង​ខ្លាំង​នៃ​ប្រជាជន​ដែល​មក​បោះ​ទីលំនៅ​នៅ​តំបន់​នោះ ជាពិសេស តំបន់​បឹង​ស្នោ ដែល​មាន​ការ​សាងសង់​បុរី​លំនៅ​ដ្ឋាន​ជា​ច្រើន។ លោក​ឧកញ៉ា​បន្ត​ថា ការ​អភិវឌ្ឍ​ផ្លូវ​ក្រវាត់​ក្រុង​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​មាន​ការ​កើន​ឡើង​ខ្លាំង។ 

National Road 1 Promote 3

ចំណែក លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​អះអាង​ថា ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​ក្រវាត់​រាជ​ធានី​ភ្នំពេញ​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រីក​ក្រុង ពោល​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​តម្លៃ​ដី​ធ្លី​ឡើង​ថ្លៃ។ 

លោក​ឧកញ៉ា​បន្ត​ថា ទីណា​ដែល​មាន​បណ្តាញ​ផ្លូវ​តភ្ជាប់​គ្នា​ទៅ​ដល់​ហើយ ទីនោះ​នឹង​ក្លាយ​ជា​ទីកន្លែង​ប្រកប​អាជីវកម្ម និង ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​នោះ​មាន​កើន​ឡើង​ផង​ដែរ។

National Road 1 Promote 4

រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​រយៈ​ពេល​ប្រមាណ ១​ទសវត្ស​ចុង​ក្រោយ​នេះ មាន​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជន​បំលាស់ទី​ចូល​មក​រស់​នៅ​យ៉ាង​គំហុក ខណៈ​ដែល​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​បន្ថែម។

អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ក្រុង និយាយ​ថា អំណេះ​តទៅ ត្រូវ​ពឹង​ផ្អែក​លើ​ការ​ពង្រីក​ក្រុង​និង​តំបន់​ជាយ​ក្រុង ដើម្បី​រំលែក​បន្ទុក​ការ​កក​ស្ទះ​ចរាចរណ៍​ពី​រាជ​ធានី​ភ្នំពេញ។

ប្រជា​ពលរដ្ឋ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ទីក្រុង​ភ្នំពេញ មើល​ឃើញ​នូវ​ការ​រីក​ចម្រើន​នៅ​តំបន់​នេះ បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ធ្វើ​រួច​រាល់។ ពួកគាត់​សុទ្ធ​តែ​អះអាង​ថា តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភ្នំពេញ កំពុង​តែ​មាន​ហាងឆេង​ដី​ធ្លី​យ៉ាង​ខ្លាំង។

ពួក​គេ​រំពឹង​ថា តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​នេះ ទៅ​ថ្ងៃ​អនាគត នឹង​ក្លាយ​ជា​ក្រុង​រណប ជួយ​រំលែក​បន្ទុក​កំណើន​ប្រជាជន​ដ៏​ឆាប់​រហ័ស ពី​តំបន់​ភាគ​កណ្ដាល​នៃ​រាជ​ធានី​ភ្នំពេញ៕

ប្រភពព័ត៌មានពី៖ ខេមបូណូមីស

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789