ព័ត៌មានទូទៅ

បុរី ប៉េង ហួត ទទួលបានពានរង្វាន់អចលនទ្រព្យរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ2017 នៅប្រទេសថៃ

on .

កាលពីថ្ងៃទី២៥ និង ទី២៦ ខែឧសភា ឆ្នាំ២០១៧  កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលល្បីល្បាញជាង៣០០ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ២៧ប្រទេស បានចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៧ ដែលរៀបចំឡើងនៅសណ្ឋារគារ The Marriott Marquis queen’s Park បាងកក ប្រទេសថៃ។ ពានរង្វាន់នីមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការជំនាញ ដោយឯករាជ្យ សុក្រិតភាព និងតម្លាភាព។ 

នេះជាមោទនភាពយ៉ាងក្រៃលែង ដែលបុរីប៉េងហួត មានឱកាសក្នុងការប្រកួតប្រជែងក្នុងនាមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជា លើឆាកអន្តរជាតិ ដោយទទួលបានពានរង្វាន់ចំនួន 4 នោះគឺ:

- ជ័យលាភីពានរង្វាន់ស្ថាបត្យកម្មទេសភាពលំនៅដ្ឋាន

- ជ័យលាភីពានរង្វាន់ស្ថាបត្យកម្មពហុលំនៅដ្ឋាន

- ជ័យលាភីពានរង្វាន់ គម្រោងអភិវឌ្ឍសួនលំហែរ

និង ពានរង្វាន់ធំចុងក្រោយ គឺ ពានរង្វាន់ លំដាប់ផ្កាយ5 គឺ

- ជ័យលាភីពានរង្វាន់ស្ថាបត្យកម្មពហុលំនៅដ្ឋានដែលល្អជាងគេ (លំដាប់ផ្កាយ5)

 “នេះជាការសម្រេចជោគជ័យជាថ្មីបន្ថែមទៀតជាលើកទី២ នៅលើឆាកអន្តរជាតិ ដែលនាំយកកិត្តិយស ជាមួយនឹងការកោតសសើរពីការរីកចម្រើនផ្នែកអលនទ្រព្យជូនដល់ប្រទេសកម្ពុជា”។    នេះបើតាមប្រសាសន៍របស់តំណាងបុរី ប៉េង ហួត ដែលបានចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិនេះ។

ជាចុងក្រោយនិងជាពិសេស សូមថ្លែងអំណរគុណដល់អតិថិជន របស់បុរីប៉េងហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន។ ”

PR 27 05 17 3

PR 27 05 17 4

PR 27 05 17 5

PR 27 05 17 2

 

 

 

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789