ព័ត៌មានប្រូម៉ូសិន

គម្រោងអភិវឌ្ឍ៣ ផ្សេងគ្នា នៅលើតំបន់សក្តានុពលល្អដោយឡែកពីគ្នា ជាមួយការផ្តល់ជូនពិសេសព្រមគ្នា ពីបុរី ប៉េង ហួត

on .

កេរ្តិ៍ឈ្មោះ​ បុរី ប៉េង ហួត ត្រូវបានទទួលស្គាល់ពីអតិថិជន ថាជាក្រុមហ៊ុនឈានមុខគេ​ដែលមាន បទពិសោធន៍យូរឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន  ជាមួយនឹងភាពច្នៃប្រឌិត​ខ្ពស់​ ប្រកបដោយគុណភាព សោភណ្ឌភាព ផ្តោតសំខាន់លើភាពងាយស្រួលក្នុងការរស់នៅ ។ រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងចំនួន២២​គម្រោង​ ក្នុងតំបន់អភិវឌ្ឍជាច្រើនដែលមានសក្តានុពលខ្លាំង ក្នុងរាជធានី ភ្នំពេញ។

ថ្ងៃនេះសូមលើកយកគម្រោង៣​ ក្នុងចំណោម គម្រោងទាំង២២  ដែលសុទ្ធសឹងតែជាគម្រោងអភិវឌ្ឍដែលស្ថិត ក្នុងតំបន់ ដែលមានសក្តានុពលដោយឡែកពីគ្នា មកជូនលោកអ្នក។

ដំបូងនេះគឺជាគម្រោង ដឹស្តាព្រីមៀរ៍ ស្ថិតនៅតាមបណ្តោផ្លូវ ៥៩៨ (ឯកឧត្តម​ ជា សុផារ៉ា) ភាគពាយព្យ នៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ​។​  គម្រោងនេះ​ មានចំងាយត្រឹមតែ ៥​នាទីប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម។ តំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។

ងាកមក គម្រោងដឹស្តាអិតធឺណល​ វិញ ជាគម្រោងស្ថិតក្នុងតំបន់ស្ទឹងមានជ័យ​ ដែលមានចំងាយ​២គីឡូម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ ក៏ជាតំបន់មួយ ដែលមានការអភិវឌ្ឍលំនៅដ្ឋានក្លាយជាតំបន់អ៊ូអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់។ មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។​ តំបន់នេះក៏ជាច្រកពាណិជ្ជកម្ម កណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗដែលមាន ដូចជាផ្លូវជាតិលេខ១ លេខ២​ លេខ៣​ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗថែមទៀតផង។

ចុងក្រោយគឺគម្រោងដឹស្តាជូមីរ៉ាហ៍ ក៏មិនចាញ់គម្រោងទាំងពីរខាងលើប៉ុន្មានដែរ គម្រោងនេះស្ថិតក្នុង តំបន់អភិវឌ្ឈ ជ្រោយចង្វារ​ តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗ ធ្វើការវិនិយោគ ក្នុងតំបន់នេះផ្ទាល់ផងដែរ។ គម្រោងនេះស្ថិតនៅទីតាំងល្អ​ ភូមិសាស្ត្រ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាស បរិសុទ្ធបែបធម្មជាតិប៉ុណ្ណោះទេថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេក្នុងតំបន់គួរឲ្យស្ញើចសសើរទៀតផង។

ចំណែកឯគេហដ្ឋានក្នុងគម្រោងទាំងបី​ ជាគេហដ្ឋានប្រណីត និង រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលនាំមកនូវភាពទំនើបនិងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។

កាន់តែពិសេសសម្រាប់លោកអ្នកដែលចង់បានគេហដ្ឋាន​ក្នុងគម្រោងដឹស្តាព្រីមៀរ៍ ដឹស្តាអិតធឺណល និងដឹស្តាជូមីរ៉ាហ៍  ទាំង៣នេះ​ នឹងទទួលបានការរំលស់ ១០០% បង់ភ្លាម! នៅភ្លាម! ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហា នេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

PR 06 08 2018 2

PR 06 08 2018 3

PR 06 08 2018 4

PR 06 08 2018 5

PR 06 08 2018 6

PR 06 08 2018 7

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789