ព័ត៌មានប្រូម៉ូសិន

សួស្តី សង្ក្រានឆ្នាំថ្មី រំលស់ ១០០% ជាមួយគម្រោង បុរី ប៉េង ហួតលើទីតាំងទាំង៤ ក្នុងពេលតែមួយ! ទិញភ្លាម នៅភ្លាម!

on .

អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ព្រមជាមួយ បុរី ប៉េង ហួត ទទួលបានពានរង្វាន់អចលនទ្រព្យចំនួន៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ និង ពានរង្វាន់ចំនួន២ ពីកម្មវិធី LE FONTI IAIR AWARD 2018 នាទីក្រុងហុងកុង បុរី ប៉េង ហួត គ្រុប នឹងធ្វើការផ្តល់ជូនប្រូម៉ូសិនរំលស់ ១០០% រហួតដល់​១៧ឆ្នាំ ពីគម្រោង ដឹស្តា ដាយមិន, ដឹស្តា ព្រីមៀរ៍, ដឹស្តា អិតធឺណល​ និង ដឹស្តា ជូមីរ៉ាហ៍ ដែលមានសុពលភាពរហូតដល់ដំណាច់ខែមេសានេះតែប៉ុណ្ណោះ ។

លក្ខណៈពិសេសនៃគម្រោង បុរី ប៉េង ហួត មិនត្រឹមតែស្ថិតនៅទីតាំងភូមិសាស្ត្រល្អ បរិយាកាសធម្មជាតិនោះទេ ក៏ជាតំបន់ប្រកបដោយសក្តានុពលផ្នែកពាណិជ្ជកម្ម ដែលផ្តល់ឲ្យនូវ ភាពងាយស្រួសទាំងការរស់នៅ និង​ការធ្វើអាជីវកម្ម សាកសមបំផុតសម្រាប់គ្រួសារនាពេលបច្ចុប្បន្ន។

គ្រប់គម្រោង បុរី​ ប៉េង ហួត ប្រមូលផ្តុំដោយប្រភេទវីឡាទំនើបៗ ផ្ទះល្វែង និងប្រភេទហ្សបហោស៍ ព្រមជាមួយនឹងរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេក្នុងតំបន់ ដែលមានការរចនាផ្ទៃខាងក្នុង សុទ្ធសឹងតែផ្តោតទៅលើការរស់នៅបែបទាន់សម័យ រួមជាមួយគ្នានឹងលក្ខណៈពិសេសនៃផាសុកភាព និងភាពប្រណិតឥតខ្ចោះនៃគេហដ្ឋាន។

មិនត្រឹមតែផ្ទៃសំណង់ និង ការរចនាផ្ទៃខាងក្នុងល្អឥតខ្ចោះនោះទេ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងគម្រោង ក៏មានភាពធំទូលាយ អមដោយដើមឈើធម្មជាតិបៃតង ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ និង​អាងហែលទឹក អមដោយសោភណ្ឌ័ភាពបៃតងតាមដងផ្លូវមុខគេហដ្ឋាននីមួយៗ ផ្តល់ភាពស្រស់ថ្លា រស់រវើក និងជួយសម្រួលភាពតានតឹងពីភាពមមាញឹកពីការប្រកបរបរអាជីវកម្មថែមទៀតផង។​

ទីតាំងទាំង៤ គឺ ដឹស្តា ដាយមិន ស្ថិតតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុនសែន,​ គម្រោង ដឹស្តា ព្រីមៀរ៍​ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ចំងាយ ៤គីឡូម៉ែត្រ ពីរង្វង់មូល កាមកូស៊ីធី,​ គម្រោង ដឹស្តា អិតធឺណល ស្ថិតនៅតាមបណ្តោយផ្លូវ មុន្នីរ៉េត ចំងាយប្រមាណ ១,២ គីឡូម៉ែត្រពីគល់ស្ពានអាកាសស្ទឹងមានជ័យ និងគម្រោង ដឹស្តា ជូមីរ៉ាហ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦អា ទល់មុខសាលាកសិកម្មព្រៃកលាប។

គួររំលឹកផងដែរថា គម្រោងគេហដ្ឋាន នៃបុរី ប៉េង ហួត គ្រុប សុទ្ធតែទទួលបាននូវ ការស្ញើចសរសើរពីស្ថាប័ននានា ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពីសំណាក់អតិថិជន​ថា ជាស្ថាបត្យកម្មដែលមាន​ គុណភាពខ្ពស់ និងសោភណ្ឌភាព ប្រកបដោយឧត្តមភាពនៃការរស់នៅតាមបែបផែនសម័យទំនើប។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។">ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789