ព័ត៌មានប្រូម៉ូសិន

កក់៥%ភ្លាម នៅភ្លាម ពីគម្រោង បុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ហឺមីនឹស៍

on .

ឥលូវនេះលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការទទួលបានគេហដ្ឋានល្អប្រណិត ជាមួយនឹងការផ្តល់ជូន ថ្មីពិសេសដែលកម្រមាន បានមកដល់ទៀតហើយ ជាមួយនឹងវីឡាឃ្វីន B ក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ហឺមីនឹស៍ ដោយគ្រាន់តែកក់៥% លោកអ្នកអាចសម្រេចក្តីប្រាថ្នា រស់នៅក្នុងគេហដ្ឋានទាន់សម័យ បានភ្លាម។ ការផ្តល់ជូននេះ មានសពុលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមិនា ឆ្នាំ២០១៨នេះ។

ដើម្បីធានាបានថា លោកអ្នកធ្វើការសម្រេចចិត្ត ជ្រើសរើសគេហដ្ឋានដ៏សាកសមនោះ យើងសូមធ្វើការណែនាំបន្ថែមពី វីឡាឃ្វីន B ក្នុងគម្រោងដឹស្តា ផ្លាទីនឹម ហឺមីនឹស៍ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ចំងាយ២​គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស។​

វីឡាឃ្វីន B នេះជាប្រភេទវីឡាទោលទាន់សម័យ​ ប្រកបដោយប្រណិតភាព និងសោភណ្ឌភាព​ ដែលមានទំហំ ១០mx១២m​ បែងចែកជា​ ៥បន្ទប់គេង ៦បន្ទប់ទឹក រួមទាំងបន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ បន្ទប់ចំអិនអាហារ១ កន្លែងចត់ឡាន និងបន្ទប់សម្រាប់អ្នកនៅជាមួយ នេះជាអ្វីដែលសាកសមឥតខ្ចោះបំផុតសម្រាប់គ្រួសារអភិជនសម័យថ្មី។

លក្ខណៈពិសេសរបស់ប្រភេទវីឡានេះ គឺមានបំពាក់នូវគ្រឿងសង្ហារឹមបែបទំនើបដែលមានទូតាំងសម្ភារៈ ទូតាំងទូរទស្សន៍ ទូចង្ក្រានលើក្រោម ស៊ុមជំនាងផ្ទះ ពិសេសនៅតាមបន្ទប់នីមួយៗ ក៏មានបំពាក់នូវគ្រឿងសង្ហារឹម ដូចជា   ​ទូសំលៀកបំពាក់ និងទូតាំងទូរទស្សន៍ជាដើម។

អ្វីដែលរិតតែពិសេសជាងនេះទៅទៀត វីឡាឃ្វីន B ត្រូវបានបូកបញ្ជូលរចនាបថបែបខ្មែរនិងអឺរ៉ុប ព្រមទាំងមាន   ទីតាំងធំទូលាយទាំងផ្ទៃខាងក្នុងនិងខាងក្រៅ​​ មានភាពថ្លៃថ្នូរ ងាយស្រួលដល់ការរៀបចំកម្មវិធីផ្សេងៗផងដែរ។

គួរបញ្ចាក់ថាគម្រោងដឹស្តា ផ្លាទីនីម ហឺមីនឹស៍ ស្ថិតក្នុងទីតាំងដែល ប្រមូលផ្តុំទៅដោយ ខុនដូ ផ្សារទំនើប សាលារៀនអន្តរជាតិ គម្រោងសួនកំសាន្តបែបអឺរ៉ុប PHPolarisF&B បរិវេណកីឡា ក្លឹបវាយកូនហ្គោល ដែលនាំមកនូវការរស់នៅរបស់លោកអ្នកកាន់តែសម្បូរបែប។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789