ព័ត៌មានប្រូម៉ូសិន

បង់រំលស់១០០% ទិញភ្លាម នៅភ្លាម ពីបុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍

on .

លោកអ្នក អាចក្លាយជាម្ចាស់គេហដ្ឋាន ដ៏ប្រណិត ដោយពុំចាំបាច់មានប្រាក់កក់   ពីគម្រោងបុរី​ ប៉េង ហួត ដឹ​ស្តាព្រីមៀរ៏​ បង់រំលស់រហូតដល់ ១៧ ឆ្នាំ​។ ការផ្តល់ជូនដ៏ពិសេសនេះ​ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែ មិនា​ នេះតែប៉ុណ្ណោះ។

គម្រោង បុរី​ ប៉េង​ ហួត ដឹស្តាព្រីមៀរ៍ ស្ថិតក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ជាពិសេសជាមួយនឹង វត្តមានផ្សារទំនើបម៉ាក្រូ និង ផ្សារទំនើបអ៊ីអនទី២ ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលមានទីតាំងតាមបណ្តោយផ្លូវ ៥៩៨ ចំងាយប្រមាណ ៤ គីឡូម៉ែត្រ ពីស្តុបកាំកូស៊ីធី ដែលនាំយកនូវប្រភេទផ្ទះទាន់សម័យជាច្រើន ដូចជាវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះល្វែងរចនាម៉ូដយ៉ាងល្អឯក ស្របតាមរចនាបថបែបខ្មែរ និងអឺរ៉ុប។

ដើម្បីទទួលបានភាពល្អឥតខ្ចោះ ភាពទំនើបទាន់សម័យ និងផាសុកភាពដល់ការរស់នៅ គម្រោងដឹស្តា ព្រីមៀរ៍ ក៏បានរៀបចំឲ្យមានទាំង ផ្សារទំនើប AEON MaxValu Express  ដែលប្រមូលផ្តុំដោយទំនិញជាច្រើនប្រភេទជាការបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន ក្នុង បុរី ប៉េង​ ហួត ព្រមទាំងមាន សួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹក និង កន្លែងក្មេងលេងផងដែរ។​

បុរី ប៉េង ហួត គ្រុប បានដឹងច្បាស់ពីគោលបំណង របស់លោកអ្នក នឹងតែងតែព្យាយាមផ្តល់ឲ្យលោកអ្នកនូវជម្រើសដ៏ល្អបំផុត សម្រាប់អនាគតគ្រួសាររបស់លោកអ្នក ជាមួយនឹងគម្រោងបុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ ដែលជាគម្រោងផ្ទះវីឡាប្រណិតៗ ទាន់សម័យ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789