
ហ្សបហោស៍ ក្លាសស៊ិក រចនាបថបែបទំនើបតែសាមញ្ញ ងាយស្រួលដល់ការរស់នៅ និងធ្វើអាជីវកម្ម
មនុស្សមួយចំនួនគិតថាទិញផ្ទះនៅក្នុងបុរី ពិបាកក្នុងការបើកអាជីវកម្ម ដែលធ្វើឲ្យរុញរាក្នុងការសម្រេចចិត្តទិញផ្ទះស្ថិតក្នុងបុរីតែម្តង។ ឥលូវនេះ មិនចាំបាច់ពិបាកសម្រេចចិត្តទៀតទេ រចនាបថថ្មីកាន់តែទាន់សម័យ នៃហ្សបហោស៍ បែបក្លាសស៊ិក នឹងធ្វើឲ្យលោកអ្នកធ្វើការចាប់ផ្តើមអាជីវកម្មបានយ៉ាងងាយ។
ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន បុរី ប៉េង ហួត គ្រុបបានរចនាប្រភេទផ្ទះបែប ហ្សបហោស៍ ក្លាសស៊ិក ដែលមានលក្ខណៈជាគេហដ្ឋានដែលលោកអ្នកអាចរស់នៅជួបជុំគ្រួសារ ព្រមទាំងប្រកបរបរអាជីវកម្មបានដោយមិនចាំបាច់រកទីតាំងអាជីវកម្មឆ្ងាយពីគេហដ្ឋានឡើយ។
គម្រោងហ្សបហោស៍ ក្លាសស៊ិក ដែលស្ថិតក្នុងគម្រោង ដឹស្តា ដាយមិន លើមហាវិថី សម្តេច តេជោ ហ៊ុនសែន ផ្លូវ៦០ម៉ែត្រ ត្រូវបានរចនាឲ្យមានបន្ទប់គេងមេគ្រួសារធំទូលាយមួយ បន្ទប់គេងដ៏ស្រស់ស្អាតចំនួនបីផ្សេងទៀត បន្ទប់ទទួលភ្ញៀវដ៏ធំមួយកន្លែង បន្ទប់បរិភោគអាហារដ៏មានបរិយាកាសល្អមួយ បន្ទប់ទឹក៥ និងកន្លែងចតរថយន្ត ដែលមានភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក។
មិនត្រឹមតែប៉ុណ្ណោះដោយសារហ្សបហោស៍ ក្លាសស៊ិក ស្ថិតក្នុងគម្រោងដឹស្តា ដាយមិន ផ្ទាល់បានធ្វើឲ្យការរស់នៅរបស់អ្នកកាន់តែមានភាពងាយស្រួលនិងប្រសើរឡើង ដោយអ្នកស្ថិតនៅក្នុងទីប្រជុំជនមួយ ដែលមានសាលារៀនអន្តរជាតិ ផ្សារសហគមន៍ អាគារពាណិជកម្មផ្សេងៗជាច្រើន ជាពិសេស ផ្សារទំនើប PH Diamond ដែលជាផ្សារទំនើបរបស់បុរី ប៉េង ហួត ផ្ទាល់តែម្តង។ ភាពអ៊ូអរនេះ ហើយ ជាកត្តាធ្វើឲ្យអាជីវកម្មលោកអ្នករីកចម្រើនយ៉ាងងាយបំផុត។
ដើម្បីអតិថិជនរិតតែមានភាពងាយ បុរី ប៉េង ហួត គ្រុបនឹងផ្តល់ជូនលោកអ្នកនូវប្រូម៉ូសិនគ្មានប្រាក់កក់ លោកអ្នកអាចធ្វើការបង់រំលស់ក្នុងពេលឥលូវនេះ ដើម្បីក្លាយជាម្ចាស់គេហដ្ឋានដ៏ស្រស់ស្អាតនេះ ក្នុងគម្រោងដឹស្តា ដាយមិន ស្ថិតនៅលើមហាវិថីសម្តេចតេ ជោ (ផ្លូវ៦០ម៉ែត្រ) ដែលមានសពុលភាពត្រឹមដំណាច់ខែកុម្ភៈនេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ015 90 6789,Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!