ព័ត៌មានប្រូម៉ូសិន

ផ្តល់សុភមង្គលដល់គ្រួសាររបស់លោកអ្នក នូវជីវិតក្នុងក្តីសុបិន្តជាមួយនឹង វីឡាឃីង អេ ពីបុរី ប៉េង ហួត

on .

មនុស្សគ្រប់រូបតែងតែ​មានក្តីប្រាថ្នា ចង់រស់នៅជាមួយគ្រួសារដ៏មានសេចក្តីសុខ ក្នុងគេហដ្ឋានប្រកបដោយភាពកក់ក្តៅ ដែលជាការផ្តល់នូវសុភមង្គលដល់គ្រួសារ។ ដើម្បីបំពេញក្តីប្រាថ្នារបស់លោកអ្នកឲ្យក្លាយជាការពិត បុរី ប៉េង ហួត គ្រុប​ បាននាំយកនូវប្រណិតភាពនៃគេហដ្ឋានក្នុងក្តីស្រមៃរបស់មនុស្សគ្រប់រូប ជាមួយនឹងវីឡា ឃីង អេ ដែលធ្វើឲ្យការរស់នៅរបស់លោកអ្នកល្អប្រសើរជាងជីវិតក្នុងរឿងនិទានទៅទៀត។

លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការរស់នៅជាមួយភាពប្រណិតបំផុតនៃវីឡាឃីង អេ ដែលជាប្រភេទវីឡាទោលទាន់សម័យដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងការរចនាម៉ូដផ្ទៃខាងក្នុងផ្តោតពិសេសទៅលើគុណតម្លៃនៃសោភណ្ឌភាព ភាពឥតខ្ចោះ ដោយរួមបញ្ជូលនូវការរៀបចំបែបអឺរ៉ុប និងរចនាបថខ្មែរ។​

ផ្ទៃខាងក្នុងនៃវីឡាឃីង អេ មានទំហំទូលាយបែងចែកជា ៦បន្ទប់គេង ដែលក្នុងបន្ទប់គេងនីមួយៗមានបន្ទប់ទឹកផងដែរ។ ផ្នែកផ្សេងទៀតនៃវីឡាប្រភេទនេះ​ ក៏ត្រូវបានរៀបចំឲ្យមានបន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទាន់អាហារ១ បន្ទប់គេងសម្រាប់អ្នកបំរើ១ និងកន្លែងចតឡានធំទូលាយ។

វីឡាឃីង​ អេ ត្រូវបានរចនាឡើងជាមួយទីធ្លាយ៉ាងធំទូលាយដែលផ្ទៃខាងក្រៅមានលក្ខណៈអំណោយផលក្នុងការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ និងកម្មវិធីផ្សេងៗ ដែលផ្តល់ឱ្យភ្ញៀវនូវអារម្មណ៍​អស្ចារ្យនិងមានកិត្តិយស។ ពិសេសជានេះទៅទៀត លោកអ្នកក៏អាចកំសាន្តលេងជាមួយកូនៗរបស់លោកអ្នក នៅកន្លែងក្មេងលេង ដែលស្ថិតនៅបរិវេណក្នុងទីធ្លាវីឡាតែម្តង។

ទាំងនេះសុទ្ធសឹងតែជាអ្វីដែលលោកអ្នកចង់បាន សម្រាប់គ្រួសារជាទីស្រលាញ់របស់លោកអ្នក នឹងជាអ្វីដែលបុរី ប៉េង ហួត អាចផ្តល់ឲ្យអតិថិជនទាំងអស់ដែលចង់សម្រេចគោលបំណងធំបំផុតសម្រាប់ជីវិត ជាមួយនឹងការបង់ពីគម្រោង ដឹស្តា ដាយមិនរំលស់រហូតដល់១៧ឆ្នាំ ដោយមិនចាំបាច់មានប្រាក់កក់ ដែលមានសពុលភាពចាប់ពីថ្ងៃនេះរហូតដល់ដំណាចខែកុម្ភៈ។  

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ

​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

King A 1

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789