ព័ត៌មានប្រូម៉ូសិន

មកដល់ទៀតហើយ! គម្រោងដឹស្តា ដាយមិន មហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) បង់រំលស់ដោយគ្មានប្រាក់កក់

on .

ក្នុងឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប មានសេចក្តីរីករាយជាខ្លាំង ក្នុងការផ្តល់ជូននូវប្រូម៉ូសិនពិសេសម្តងទៀតដល់អតិថិជនដែលមានបំណងចង់បានគេហដ្ឋានស្ថិតក្នុងគម្រោងដឹស្តា ដាយមិន មហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)។

លោកអ្នកធ្លាប់បានដឹងរួចមកហើយថាគម្រោងដឹស្តា ដាយមិន គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម និងស្ថិតក្នុងតំបន់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងចំពោះគម្រោងអភិវឌ្ឍឥតឈប់ឈររបស់វិនិយោគិនធំៗជាច្រើន ប្រមូលផ្តុំគ្នាលើដងវីថីនេះដែលធ្វើឲ្យក្លាយជាតំបន់ទីប្រជុំជនដ៏អ៊ូអរ។

មិនត្រឹមតែស្ថិតក្នុងភូមិសាស្រ្តល្អនោះទេ លក្ខណះពិសេសក្នុងគម្រោងទាំងមូលនៃ បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏បាននាំយកនូវប្រភេទគេហដ្ឋាន​ ដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ រចនាម៉ូដយ៉ាងល្អឯក ស្របតាមរចនាបថបែបខ្មែរ និងអឺរ៉ុប។ ក្នុងនោះក៏បានរៀបចំឲ្យ មានសួនកំសាន្ត ដែលមានទេសភាពបៃតង ក្លឹបហាត់ប្រាណ អាងហែលទឹក និង សាលសន្និសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ ដែលជាការផ្តល់ជូននូវ សោភណ្ឌភាព និង បែបបថរស់នៅរបស់មនុស្សសម័យថ្មី។

ដើម្បីធានាបាន ការផ្តល់ជូននូវភាពល្អឥតខ្ចោះ ភាពទំនើបទាន់សម័យ និងផាសុខភាពដល់ការរស់នៅ គម្រោងដឹស្តា ដាយមិន ក៏បានរៀបចំឲ្យមានទាំងផ្សារទំនើប PH Diamond​ ដែលនៅ​ជាន់​ខាង​លើ​បង្អស់ ​មាន​ភោជនីយដ្ឋាន​បើក​ចំហ​សម្រាប់​អង្គុយ​លម្ហែកាយ ស្រូបខ្យល់​បរិសុទ្ធ គយគន់​សួន​ធម្មជាតិ​ពណ៌​បៃតងខ្ចី និង​ទឹកជ្រោះ​សិប្បនិម្មិត​យ៉ាង​ត្រជាក់​ភ្នែក​ដែល​ធានា​បន្ធូរ​ភាព​តានតឹង និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អតិថិជន។

ថ្មីៗនេះ ដោយសារតែគម្រោងសាងសង់ព្រលានយន្តហោះថ្មីទើបតែអនុម័ត ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងទៅលើដីនៅតំបន់៦០ម៉ែត្រនោះ នឹងមានអតិថិជនជាច្រើនមានបំណងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ហេតុដូច្នេះក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប នឹងផ្តល់ជូនលោកអ្នកនូវប្រូម៉ូសិនពិសេស ដោយលោកអ្នកធ្វើការបង់រំលស់ មិនចាំបាច់មានប្រាក់កក់លើគ្រប់ប្រភេទផ្ទះទាំងអស់ ការផ្តល់ជូននេះចាប់ផ្តើមពីពេលនេះ ​រហូតដល់ដំណាច់ខែកុម្ភៈនេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789,Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​

Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 01 02 2018 1 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789