ព័ត៌មានប្រូម៉ូសិន

ការបើកសម្ពោធជាផ្លូវការរបស់ ប្រ៊េដថក (Breadtalk) បឹងស្នោសាខាទី៧ស្ថិតនៅទីតាំង ប៉េង ហួត ប៉ូឡារីស F&B

on .

ជាការបំពេញតំរូវការប្រជាជនដែលរស់នៅយ៉ាងកុះករក្នុងតំបន់បឹងស្នោរនាពេលបច្ចុប្បន្ននេះ ប៉េង ហួត ប៉ូឡារីស F&B បានបណ្តុំនូវភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ នាតំបន់បឹងស្នោរ បានកំពុងលេចរូបរាងឡើង ដែលជាគម្រោងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីហាងល្បីៗផងដែរ។

ប៉េង ហួត ប៉ូឡារីស F&B​ នឹងក្លាយជាគោលដៅកំសាន្ត និងលំហែកាយ មួយសម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង  ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសម្បូរបែប នាពេលចុងសប្តាហ៍  ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលក្នុងតំបន់ទីប្រជុំជនធំៗ ជាមួយការស្ទះចរាចរណ៍កុះករនោះទេ។

ជាក់ស្តែងហាង ប្រ៊េដថក​ (Breadtalk)បឹងស្នោរ សាខាទី៧ បានធ្វើការសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅក្នុងប៉េង ហួត ប៉ូឡារីស F&B​ ក្បែរគម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស១ តាមបណ្តោយផ្លូវជាតិលេខ១ នៃតំបន់បឹងស្នោរនេះតែម្តង។

ជាការអបអរសាទរការបើកដំណើរការជាផ្លូវការ ហាងប្រ៊េដ​ថក (Breadtalk) បឹងស្នោសាខាទី៧ នឹងនាំយកមកជាមួយនូវ រសជាតិនំជាច្រើនមុខ ជាច្រើនរសជាតិ សេវាកម្មដ៏ល្អ ព្រមទាំងប្រូម៉ូសិន ទិញនំ៣ថែមជូន៣ ការផ្តល់ជូនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ពិសេសជាងនេះទៅទៀតលោកអ្នកក៏មានឱកាសឈ្នះរង្វាន់ទូរសព្ទដៃ IphoneX រាល់ការទិញនំចាប់ពី ៦ដុល្លារឡើងទៅ ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែធ្នូនេះផងដែរ។​

សូមបញ្ជាក់សម្រាប់លោកអ្នកដែលមានបំណងចង់បើកអាជីវកម្មជាលក្ខណៈ ភោជនីយដ្ឋាន​ និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅប៉ូឡារីស ហ្វូតស្ទ្រីត។

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 09 12 17 3

PR 09 12 17

PR 09 12 17 2

PR 09 12 17 4

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789