ព័ត៌មានប្រូម៉ូសិន

ការបើកសម្ពោធជាផ្លូវការ ហាង The Pizza Company សាខាទី២៦ ក្នុងគម្រោងប៉ូឡារីស ហ្វូតស្រ្ទីត នាតំបន់បឹងស្នោរ

on .

តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ជាពិសេសតំបន់បឹងស្នោរក្នុងពេលបច្ចុប្បន្ននេះ កំពុងប្រែក្លាយជាតំបន់មួយដែល​ទទួលបានការចាប់អារម្មណ៍នឹងមានប្រជាជនមករស់នៅយ៉ាងអ៊ូអរ ជាពិសេសលំនៅដ្ឋានក្នុងបុរី ចំនែកសេវាម្ហូបអាហារ និងភេសជ្ជៈក៏ជាតម្រូវការចំាបាច់ប្រចាំថ្ងៃផងដែរ។

ដោយសារតែឃើញពីសក្តានុពលនេះហើយ ទើប ប៉ូឡារីស ហ្វូតស្រ្ទីត បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ នាតំបន់បឹងស្នោរ បានកំពុងលេចរូបរាងឡើង ដែលរៀបចំឡើងដោយ បុរី ប៉េង ហួត គ្រុប ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ និងជាការផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ផ្ទាល់តែ​ម្តង។

ប៉ូឡារីស ហ្វូតស្ទ្រីត នឹងក្លាយជាគោលដៅកំសាន្ត និងលំហែកាយ មួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង តំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង  ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែប នាពេលចុងសប្តាហ៍  ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលក្នុងតំបន់ទីប្រជុំជនធំៗ នាំអោយស្ទះចរាចរណ៍ នោះទេ។

យ៉ាងណាមិញកាលពីថ្ងៃទី២០​ ខែវិច្ឆកា ឆ្នាំ២០១៧ ហាង The Pizza Company បានបើកសម្ពោធជាផ្លូវការសាខាទី​២៦ ដែលមានទីតាំងស្ថិតនៅក្នុងប៉ូឡារីស ហ្វូតស្រ្ទីត ក្បែរគម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស១ តាមបណ្តោយផ្លូវជាតិលេខ១ នៃតំបន់បឹងស្នោរនេះតែម្តង។

ជាការអបអរសាទរការបើកដំណើរការជាផ្លូវហាង The Pizza Company​ សាខាទី២៦ សូមរីករាយជាមួយម្ហូបអាហារ ភីហ្សា ផាសតា ជាច្រើនមុខ ជាច្រើនរសជាតិ សេវាកម្មល្អ ព្រមទាំងទទួលបានការបញ្ចុះតម្លៃរហូតដល់៣០%សំរាប់អតិថិជនដែលប្រើប្រាស់កាតសមាជិកបុរី ប៉េងហួតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី២៧ ខែវិច្ឆិកានេះ។

សូមបញ្ជាក់សម្រាប់លោកអ្នកដែលមានបំណងចង់បើកអាជីវកម្មជាលក្ខណៈ ភោជនីយដ្ឋាន​ និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅប៉ូឡារីស ហ្វូតស្ទ្រីត

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 21 11 17 3

PR 21 11 17 4

PR 21 11 17 5

PR 21 11 17 6

PR 21 11 17 7


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789