ព័ត៌មានប្រូម៉ូសិន

គេហដ្ឋាន ដ៏ប្រណិតបែបអឺរ៉ុប ប្រមូលផ្តុំលើទីតាំងតែមួយ ក្នុងតំបន់ចាក់អង្រែក្រោម (៦០ម៉ែត្រ)

on .

ពាក្យថា គេហដ្ឋាន គឺជាទីកន្លែងសម្រាប់ស្នាក់អាស្រ័យ និងបង្កើតអនុស្សាវរីយ៍ ជួបជុំគ្នាក្នុងគ្រួសារដ៏មានសុភមង្គល។ ប្រណិតភាព គុណភាព សោភណ្ឌភាព និង ភាពស៊ីវិល័យ នៃគេហដ្ឋាន សុទ្ធតែជាការប្រាថ្នាចង់បាន ពីមនុស្សគ្រប់គ្នា សម្រាប់ការរស់នៅ និងបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយផងដែរ។

បច្ចុប្បន្ននេះ គេហដ្ឋានជាច្រើន​ បានសាងសង់គ្រប់ទិសទី ដែលមានម៉ូត និង ទំហំ ផ្សេងៗគ្នា ស្របតាមចំណង់ចំណូលចិត្ត និង លទ្ធភាពចំណូល របស់គ្រួសារនីមួយៗ។ បណ្តុំនៃគេហដ្ឋានជាច្រើន បង្កើតបានជាសហគមន៍មួយ ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។

ជាក់ស្តែងតំបន់ចាក់អង្រែក្រោម (មហាវិថី សម្តេចតេជោ ៦០ម៉ែត្រ) បាននឹងកំពុងប្រែក្លាយតំបន់នេះទាំងមូល ទៅជាសហគមន៍ដ៏ធំមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ តំបន់ដ៏មានសក្តានុពលមួយនេះ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើន  បានសម្រុកមកអភិវឌ្ឍ គម្រោងលំនៅដ្ឋាន របស់ខ្លួន យ៉ាងគគ្រឹកគគ្រេង ដោយសារជាតំបន់មានសក្តានុពលខ្លាំងល្អសម្រាប់ការរស់នៅ និងធ្វើពាណិជ្ជកម្ម រួមទាំងភាពអំណោយផលពីសណ្ឋានដីខ្ពស់ជាងទន្លេ ទើបធ្វើអោយតំបន់នេះអាចបញ្ចៀសបានពីបញ្ហាទឹកជំនន់ថែមទៀតផង។

គម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលមានវិសាលភាពលើផ្ទៃដីប្រមាណជា 30 ហិចតា និងនៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ក៏ជាផ្នែកមួយដ៏ធំក្នុងការអភិវឌ្ឍ តំបន់ចក្រអង្រែក្រោម (៦០ម៉ែត្រ) ទាំងមូលនេះ ដោយបានបង្កើតជាគម្រោងសហគមន៍ធម្មជាតិពណ៌បៃតងមួយប្លែកពីគេ។

គេហដ្ឋានក្នុងគម្រោង សុទ្ធតែបានសាងសង់ឡើង រួមបញ្ចូលចនាបថបែបខ្មែរ និងអឺរ៉ុប យ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងច្នៃប្រឌិតខ្ពស់ មានទាំងវីឡាទោល វីឡាភ្លោះ​ វីឡាកូនកាត់ និងស្សបហោស៍ ដែលជាជម្រើសច្រើន សម្រាប់គ្រួសារទាន់សម័យ ព្រមទាំងបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ 

ក្នុងគម្រោងនេះទៀតសោត ក្រៅពីមានគេហដ្ឋានដ៏ប្រណិត ក្នុងនោះក៏មានជា សាលសន្នីសីទ អគារពាណិជ្ជកម្ម រួមមានទាំងផ្សារទំនើបបែបធម្មជាតិបៃតង ​​អម​ដោយ​សួន​ធម្មជាតិ​​ស្រស់​បំព្រង​ទាំង​ក្នុង​ផ្សារ និង ខាងក្រៅ​ផ្សារ ​​ដែល​​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណាមួយ​នៅ​កម្ពុជា​រៀបចំ​បែប​នេះ​ឡើយ​។ ​

ជាចុងក្រោយ សម្រាប់អតិថិជន​ ដែលចង់បាន គេហដ្ឋានដ៏ប្រណិត ក្នុង​​គម្រោង​បុរី ប៉េង ហួត ដឹ​ស្តា ដាយ​មិន នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូតដល់ 20000ដុល្លារចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ខែតុលា
តែប៉ុណ្ណោះ។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 18 10 17 2

PR 18 10 17 3

PR 18 10 17 4

PR 18 10 17 5

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789