ព័ត៌មានប្រូម៉ូសិន

ហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានអាជីវកម្មដ៏ប្រណិត សម្រាប់លោកអ្នក

on .

សព្វថ្ងៃ ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ ភាគច្រើនមានទំនោរទៅរកការប្រកបអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដើម្បីអោយអាជីវកម្មមានដំណើរការល្អ ការស្វែងរកទីតាំង និងគេហដ្ឋានដែលស័ក្តិសមជារឿងសំខាន់ណាស់ ។

ទីប្រជុំជន ដែលប្រមូលផ្តុំទៅដោយសាលារៀន ផ្សារទំនើប ផ្សារសហគមន៍ មន្ទីរពេទ្យ ធនាគារ និងហេដ្ឋារចនសម្ព័ន្ធផ្លូវថ្នល់ល្អ ពិតជាជម្រើសល្អសម្រាប់ប្រកបអាជីវកម្ម ដែលពោរពេញទៅដោយមនុស្សរស់នៅច្រើន។ គេហដ្ឋានដែលមានទីតាំងនៅជិតផ្សារ គឺកាន់តែពិសេស ព្រោះរចន្តនៃការទិញលក់ទំនិញ កាន់តែមមាញឹក ធ្វើអោយអាជីវកម្មកាន់តែលូតលាស់។

ដូច្នេះហើយ ទើបបុរី ប៉េង ហួត សម្រេចបង្កើតអោយមានជា ផ្សារទំនើបបែបធម្មជាតិ PH Diamond ​មួយ​នេះឡើង ​ដែលសាង​សង់​ឡើង​​អម​ដោយ​សួន​ធម្មជាតិ​​ស្រស់​បំព្រង​ទាំង​ក្នុង​ផ្សារ និង ខាងក្រៅ​ផ្សារ នឹងផុសឡើងក្នុងតំបន់ចាក់អង្រែក្រោម (៦០ម៉ែត្រ) ក្នុងពេលឆាប់ៗនេះ ​​ដែល​​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណាមួយ​នៅ​កម្ពុជា​រៀបចំ​បែប​នេះ​ឡើយ។ ផ្សារទំនើបដ៏ធំទូលាយ​​នេះ​មាន​ពីរ​ជាន់ ប្រមូល​ផ្តុំ​ទៅ​ដោយ ហាង​ទំនិញ​ជាច្រើន​ប្រភេទ រោងកុន សាល​តាំង​ពិព័រណ៍​ អាហារដ្ឋាន​ និង​ការ​កម្សាន្ត​ផ្សេងៗ​ដ៏​សម្បូរ​បែប​។ នៅ​ជាន់​ខាងលើ​បង្អស់នៃ​ផ្សារ​នឹង​​មាន​ភោជនីយដ្ឋាន​លើ​អាកាស​សម្រាប់​អង្គុយលម្ហែកាយស្រូបខ្យល់បរិសុទ្ធ​​​ គយគន់​​​សួន​ធម្មជាតិ​​ពណ៌​បៃតងខ្ចី និង​ទឹក​ជ្រោះ​ត្រជាក់​ភ្នែក​ ​​​ដូច​កំពុង​ស្ថិត​​​នៅ​ក្នុង​ព្រៃធម្មជាតិ​​ដ៏សែន​​មនោ​រម្យអ៊ីចឹង​​។

06 10 17 PR 1

នៅជុំវិញផ្សារទំនើបបែបធម្មជាតិនេះ ក៏មាន ហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានដ៏ប្រណិត សម្រាប់ប្រកបអាជីវកម្ម និងការិយាល័យទំនើប ដែលស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ)។ គេហដ្ឋានប្រភេទនេះ ត្រូវបានសាងសង់ឡើង ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស ដែលមានទំហំ​ 4.5m x 16m និង 4.5m x 14m​​ និង កម្ពស់៣ជាន់ សមស្របក្នុងការប្រកបរបរអាជីវកម្ម ។ ហ្សបហោស៍ក្លាសស៊ិកនេះ បានបែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក ព្រមទាំងទីធ្លាខាងមុខ 5.5m បូកបន្ថែម3m ខាងមុខផ្ទះ សម្រាប់ជា sidewalk សម្រាប់មនុស្សដើរឆ្លងកាត់ទៅមក។

PR 12 09 2017 03

 

ក្រៅពីមានផ្សារទំនើបបែបធម្មជាតិ ក្នុងគម្រោងដាយមិន ក៏មានសាលសន្នីសីទ និងអគារពាណិជ្ជកម្ម ដែលធ្វើអោយតំបន់នេះទាំងមូលក្លាយជាទីប្រជុំជនមួយ ស្របជាមួយហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច​ តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ឆ្លងកាត់ ក្នុងគម្រោងផ្ទាល់តែម្តង ដោយពុំចាំបាច់វៀងឆ្ងាយឡើយ។

អ្វីដែលកាន់តែ​ពិសេស​ ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ខែតុលា ប្រសិនបើអ្នក​​ចង់​បានហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានដ៏ប្រណិត សម្រាប់ប្រកបអាជីវកម្ម ​ក្នុង​​គម្រោង​បុរី ប៉េង ហួត ដឹ​ស្តា ដាយ​មិន នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូតដល់ 7%  ។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 12 09 2017 04

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789