ព័ត៌មានប្រូម៉ូសិន

វីឡាព្រីន គេហដ្ឋានដ៏ល្អប្រណិត រចនាបទថ្មីបែបអឺរ៉ុប

on .

គេហដ្ឋានគឺជាទីកន្លែងសម្រាប់រស់នៅយូរអង្វែង និងបង្កើតអនុស្សាវរីយ៍ នៃការជួបជុំគ្រសារ ដែលមិនអាចបំភ្លេចបាន។ ដូច្នេះហើយការជ្រើសរើសគេហដ្ឋាន ដែលមានគុណភាពខ្ពស់ យូរអង្វែង សោភណ្ឌភាព និង ភាពច្នៃប្រឌិត ដែលសាកសមទៅនឹងសមាជិកគ្រួសារ ពិតជាមានសារៈសំខាន់ណាស់។

ដូច្នេះយើងខ្ញុំសូមណែនាំគេហដ្ឋានមួយប្រភេទ របស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ វីឡាព្រីន ជាគេហដ្ឋានរចនាយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស​ដោយផ្តោតលើគុណភាព សោភណ្ឌភាព និង សាកសមសម្រាប់គ្រួសារទាន់សម័យនាពេលបច្ចុប្បន្ន ដែលគេហដ្ឋាននេះមានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 12m x 19m បែងចែកជា 5បន្ទប់គេង និង 6បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ។  សម្រាប់គេហដ្ឋានប្រភេទនេះ ទទួលបានការបញ្ចុះតម្លៃ រហូតដល់ ៧% ព្រមជាមួយនឹងសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង និង ទូរសម្លៀកបំពាក់ក្នុងបន្ទប់មេគ្រួសារផងដែរ។

វីឡាព្រីន មានទីតាំងក្នុងគម្រោង ដឹស្តាដាយមិន ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច​ តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ឆ្លងកាត់ ក្នុងគម្រោងផ្ទាល់តែម្តង ។

សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត គឺជាបុរីឈានមុខគេ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអភិវឌ្ឍន៍ សំណង់ និង លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងបុរី ប្រមាណជាជាង២០ គម្រោង និងគេហដ្ឋានប្រមាណជាជាង ៣០ ប្រភេទផ្ទះ។ ក្រៅពីអភិវឌ្ឍគម្រោងបុរី បុរី ប៉េង ហួត បាននឹងកំពុងអភិវឌ្ឍ ខុនដូ សួនកំសាន្ត សាលសនិ្នសីទ ផ្សារទំនើបផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth។

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789