ព័ត៌មានប្រូម៉ូសិន

បុរី ប៉េង ហួត ដឹស្តា ដាយមិន (៦០ ម៉ែត្រ) នឹងបើកលក់ជាផ្លូវការនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុននេះហើយ

on .

គម្រោងថ្មី បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) ដែលអតិថិជនរង់ចាំ នឹងបើកលក់ជាផ្លូវការ នាថ្ងៃទី០៧ ខែ ០៧ ឆ្នាំ២០១៧ ខាងមុននេះហើយ  ដែលគម្រោងនេះមានទីតាំងនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ។ 

បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) មានវីឡាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការអតិថិជន ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សបហោស៍ ដែលមានតម្លៃចាប់ជាង ១០ ម៉ឺនដុល្លារឡើងទៅ។   គ្រប់ប្រភេទវីឡាទាំងអស់ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅ ។

ចំពោះគម្រោងថ្មីនេះ គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង 40ហិចតា ដោយបានបែកចែកជាពីរតំបន់ មានទាំងតំបន់សម្រាប់រស់នៅ និង តំបន់សម្រាប់ប្រកបអាជីវកម្មដែលនៅជុំវិញផ្សារទំនើប ព្រមទាំងមានក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។

បន្ថែមពីនេះទៀតសក្តានុពលនៃគម្រោងថ្មីនេះ មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន ការវិនិយោគធំៗជាច្រើន ដែលនឹងប្រែក្លាយតំបន់អភិវឌ្ឍទាំងមូល ទៅជាទីក្រុងរណបនាពេលអនាគតឆាប់ខាងមុខនេះ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 The Star Diamond July 2

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789