ព័ត៌មានប្រូម៉ូសិន

គម្រោងបុរី ប៉េង ហួត ដឹស្តាជូមីរ៉ាហ៍ ស្ថិតនៅលើទីតាំងសក្តានុពលសម្រាប់អភិវឌ្ឍ ក្នុងតំបន់ជ្រោយចង្វារ

on .

ក្រោយពីការ​សាង​សង់​ស្ពាន ជ្រោយ​ចង្វារ ទី២ និង​ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ 6A កំពុងចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ដំណើរការ​លើក​កម្ពស់​សោភណ្ឌភាព ធ្វើអោយតំបន់ជ្រោយចង្វារ ​ជា​តំបន់​មាន​សក្តានុពល​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យមានការកើនឡើង។ បច្ចុប្បន្ននេះមានគម្រោងធំៗជាច្រើនដែល រួមគ្នាក្នុងនោះក៏មានគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ ក្លាយជាទីក្រុងរណបមួយនាពេលអនាគត។ ក្រោយពេលមានគម្រោងធំៗជាច្រើនសាងសង់ក្នុងតំបន់ជ្រោយចង្វារ ទើបតម្លៃអចលនទ្រព្យក្នុងតំបន់នេះមានការកើនឡើងគួរអោយកត់សំគាល់។

បុរី ប៉េង ហួត សម្រេចធ្វើការវិនិយោគគម្រោងដឹស្តាជូមីរ៉ាហ៍ក្នុងតំបន់ជ្រោយចង្វារនេះ ដោយសារប្លង់អភិវឌ្ឍន៍របស់ សាលារាជធានីភ្នំពេញ បែរឆ្ពោះមកកាន់តំបន់នេះ ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មនាពេលអនាគត គួបផ្សំជាមួយ ភូមិសាស្ត្រ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ ។

គម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ទល់មុខសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដីប្រមាណ​ជា 13 ហិចតា។ គម្រោងនេះមានលក់វីឡាជាច្រើនម៉ូតដូចជា វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ដែលមានរចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ត្រូវបានរៀបចំយ៉ាងលម្អិតជួយសម្រួលដល់ការរស់នៅសម្រាប់អតិថិជន ដែលមានដូចជា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក។​ បច្ចុប្បន្ននេះ គម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍​ សាងសង់សម្រេចបានប្រហែលជា 85%​ ក្នុងនោះ​ មានអតិថិជនមួយចំនួនបានចូលរស់នៅផងដែរ។​ សម្រាប់លោកអ្នកដែលកំពុងសែ្វងរកគេហដ្ឋាន​ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិ 6A បុរី​ ប៉េង ហួត បានបើកលក់វីឡាជាច្រើនប្រភេទទៀត​ ក្នុងគម្រោងដឹស្តាជូមីរ៉ាហ៍ បន្ថែមទៀតផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!



 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789