ព័ត៌មានប្រូម៉ូសិន

វីឡាភ្លោះ សាកសមសម្រាប់គ្រួសារទាន់សម័យ ពី បុរី ប៉េង ហួត

on .

ទន្ទឹមនឹងភាពជោគជ័យក្នុងការផ្តល់គេហដ្ឋានដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែងក្នុងការរចនានិងសាងសង់គេហដ្ឋានជាច្រើនប្រភេទដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ហ្សបហោស៍ និង​ ខុនដូ ដែលទើបតែប្រកាសកាលពីថ្មីៗនេះ ស្របតាមតម្រូវការអតិថិជន នាពេលបច្ចុប្បន្ន។​

ក្នុងនោះដែរ បុរី ប៉េង ហួត សូមណែនាំគេហដ្ឋានមួយប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ វីឡាភ្លោះ ជាគេហដ្ឋានរចនាឡើងយ៉ាងពិសេស​ដោយផ្តោតលើសោភណ្ឌភាព និង សាកសមសម្រាប់គ្រួសារទាន់សម័យនាពេលបច្ចុប្បន្ន ដែលគេហដ្ឋាននេះមានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 6m x 12m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ។  សម្រាប់គេហដ្ឋានប្រភេទនេះ មានតម្លៃចាប់ពី168,800 ដុល្លារ ជាមួយនឹងសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ទូជាប់ជញ្ជាំងមុខជណ្ដើរ ស៊ីងលាងចាននិងម៉ាស៊ីនប៊ឺតផ្សែងផងដែរ។

សូមបញ្ជាក់ផងដែរថា វីឡាភ្លោះម៉ូតថ្មីនេះ ត្រូវបានសាងសង់ក្នុងគម្រោងជាច្រើន ដែលមានដូចជា គម្រោងដឹហ្គ្រេនស្តាផ្លាទីនីម(តំបន់បឹងស្នោរ) ដឹស្តាណេតឈឺរ៉ល(ផ្លូវលេខ៣៧១ ទល់មុខនឹងផ្សារ ប៉េសេ) ដឹស្តាអេមឺរ៉ល២(ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) និង គម្រោងដឹស្តាជូមីរ៉ាហ៍(តាមបណ្តោយផ្លូវជាតិ លេខ ៦A)

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789,
Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!   




 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789