ព័ត៌មានប្រូម៉ូសិន

វីឡាកូនកាត់ (LC2) សម្រាប់លក់ ក្នុងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍

on .

ឱកាសដ៏ល្អពិសេស សម្រាប់អ្នកចង់មានផ្ទះផ្ទាល់ខ្លួនដ៏ទាន់សម័យ អាចចូលរស់នៅភ្លាមៗ ជាមួយតម្លៃដ៏គួរអោយទាក់ទាញត្រឹមតែ 78800 ដុល្លារប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅ បុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោយផ្លូវលេខ 598 (ផ្លូវឯកឧត្តម ជា សុផារ៉ា) ចំងាយ 4 គីឡូម៉ែត្រ ពី រង្វង់មូល កាំកូស៊ីធី។

វីឡាសម្រាប់លក់នេះជាប្រភេទ វីឡាកូនកាត់​ (LC2) ដ៏ទាន់សម័យ ដែលមានកំពស់២ជាន់ (E0 E1​ E2) មានទំហំផ្ទះ 5.1m x 7.2m បន្ទប់គេង 3 បន្ទប់ទឹក 4 និងចំណតរថយន្ដខាងមុខសល់ 5.5m បូករួមទាំងការផ្តល់ជូននូវគ្រឿងសង្ហារឹមទំនើប ដែលមានដូចជា ទូទូរទស្សន៍ ទូតាំងសម្ភារៈ តុទទួលទានអាហារ ទូចង្គ្រានលើក្រោម និង ស៊ីងលាងចាន ថែមទៀតផង ។

បុរី ស្ថិតនៅទីតាំងមានសក្តានុពល ប្រមូលផ្តុំដោយទីប្រជុំជន អ្វីដែលពិសេសជាងនេះទៅទៀតផ្សារទំនើប Aeon Max Valu Express ក៏មានវត្តមានក្នុងបុរីជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ផងដែរ។  បុរី ក៏មានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹកជាដើម ព្រមទាំងមានប្រព័ន្ធសន្ដិសុខសម្រាប់ការពារសុវត្ថិភាពជូនអតិថិជនដែលរស់នៅក្នុងបុរីផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015​ 90 6789  Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook៖ www.facebook.com/boreypenghuoth ៕

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 882 745

ទំនាក់ទំនង
(+855) 15 90 6789