ព័ត៌មានប្រូម៉ូសិន

ម្ចាស់ខុនដូ ទាំង៥ យូនីត របស់បុរី ប៉េង ហួត ត្រូវបានរកម្ចាស់ឃើញហើយ

on .

នារាត្រីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧ ម្សិលមិញនេះ​ ខុនដូ​​ ទាំង៥ ​​យូនីត របស់​ បុរី ប៉េង​ ហួត ត្រូវបានរកម្ចាស់ឃើញហើយ ដែលកម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីអតិថិជន យ៉ាងច្រើនកុះករ ព្រមទាំងថ្នាក់ដឹកនាំ បុរី ប៉េង ហួត ជាច្រើនរូប ដែលញាំងអោយបរិយាកាស​ក្នុង កម្មវិធីកាន់តែមានភាពអធិកអធម។

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានឡើងថ្លែងសន្ទរកថាបើកកម្មវិធីដោយលោកឧកញ៉ា​ បានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ អតិថិជន ទាំងអស់ ដែលបានគាំទ្ររាល់គម្រោងរបស់បុរី ប៉េង ហួត រហូតមក។ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានសម្រេចបង្កើតនូវកម្មវិធី ចាប់រង្វាន់ខុនដូ ចំនួន ០៥ (ប្រាំ) យូនីត ជូនដល់អតិថិជិជន។​លោកឧកញ៉ាក៏បានបញ្ជាក់បន្ថែមទៀតថា ខុនដូ ចំនួន ០៥ (ប្រាំ) យូនីត នេះ គឺជាផលិតផលថ្មី មួយទៀត​ របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលយើងបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ទៅលើគុណភាព ប្រណិតភាព និងភាពទាន់សម័យ។ ម្យ៉ាងវិញទៀត ខុនដូ ចំនួន ០៥ (ប្រាំ) យូនីតនេះ បានបំពាក់នូវសម្ភារៈបរិក្ខារ និង គ្រឿងសង្ហារឹម រួចជាស្រេច។ 

ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថាយ៉ាងក្បោះក្បាយពីសំណាក់លោកឧកញ៉ា រួចមក ការចាប់រង្វាន់ខុនដូ ចំនួន៥ យូនីត ជូនអតិថិជនក៏បានចាប់ផ្តើម ជាមួយនឹងសម្លេងអបអរសារទរ យ៉ាងគគ្រឹកគគ្រេង។

ចំពោះអតិថិជនទាំង ៥ រូប ដែលមានសំណាងទទួលបានរង្វាន់ខុនដូក្នុងម្នាក់ ១ យូនីត​​ បានទៅលើអតិថិជនទី១ឈ្មោះ​ សួស សារិន ភេទប្រុស​ អាយុ ៤៩ឆ្នាំ អតិថិជនទី២ឈ្មោះសៅ សិរៈ អាយុ៣៧ ឆ្នាំ អតិថិជនទី៣ឈ្មោះ​ ហាក់ គាលី អាយុ៣៥ ឆ្នាំ អតិថិជនទី៤ឈ្មោះ តាន់ ស៊ីវគង់ អាយុ២៨ឆ្នាំ និង ចុងក្រោយ​អតិថិជន​ឈ្មោះ​ ប៉ុក សុជាតិ អាយុ ៣៣ឆ្នាំ។

សូមរំលឹកផងដែរថា​​អតិថិជនដែលបានឈ្នះការផ្សងសំណាងក្នុងរាត្រីនេះ​ គឺជាអតិថិជនដែល បាន​ជាវគេហដ្ឋានពីក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំនាពេលកន្លងមក។ ​

បុរី ​ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ!

Customer 1

Customer 2Customer 3 

Customer 4Customer 5 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 882 745

ទំនាក់ទំនង
(+855) 15 90 6789