ការរួមចំណែកនៅក្នុងសង្គម

ចាប់តាំងពីឆ្នាំ២០០៥ បុរី ប៉េង ហួត គ្រុប បានចាប់ផ្ដើមវិនិយោគលើ ការអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបជាមួយនឹងរចនាបថ ទាន់សម័យដែលបានរួមបញ្ចូលទាំងការរចនារបៀបខ្មែរ និង បរទេស ក្នុង ផែនការមេច្បាស់លាស់ និង បានចូលរួមចំណែកផ្លាស់ប្ដូរមុខមាត់ទីក្រុងភ្នំពេញ ឱ្យកាន់តែមានសោភ័ណភាព របៀបរៀបរយ និង បរិស្ថានល្អ ស្របតាមគោលនយោបាយ ទីក្រុងស្អាត របស់រាជរដ្ឋាភិបាល។ រហូតមកដល់ពេលនេះ បុរី ប៉េង ហួត គ្រុប ទទួលបានភាពជោគជ័យនិងការគាំទ្រខ្លាំងពីអតិថិជនគ្រប់ជាន់ថ្នាក់ ទៅលើគុណភាព សុវត្ថិភាព និង សោភ័ណភាព។ ភាពជោគជ័យទាំងនេះក៏បានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យនិង ទស្សនៈទានរបស់ថ្នាក់ដឹកនាំ ក្នុងការចែករំលែកភាពជោគជ័យនិងចូលរួមក្នុងការអភិវឌ្ឍសង្គមមួយដែលប្រកបដោយសុខដុមរមនីយកម្ម។

ក្នុងនាមជាពុទ្ធសាសនិកជន,ថ្នាក់ដឹកនាំរបស់បុរីប៉េងហួតគ្រុបជឿជាក់លើការធ្វើអំពើល្អនិងចែករំលែកសុភមង្គលដល់បងប្អូនប្រជាជនក្រីក្រ។

ដូច្នេះ បុរីប៉េងហួតបានចូលរួមយ៉ាងសកម្មក្នុងសង្គម និងកិច្ចការមនុស្សធម៌ផ្សេងៗដូចជា៖

  • សាងសង់វត្តអារាម
  • សាងសង់ផ្លូវថ្នល់
  • សាងសង់សាលារៀន
  • ចូលរួមបរិច្ចាគដល់កាកបាទក្រហមកម្ពុជា
  • ចូលរួមបរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផា
  • ផ្តល់អាហារូបករណ៍ ដល់និសិ្សតក្រីក្រចំនួន ១០០កន្លែង
  • ផ្ដល់ឱកាសដល់និស្សិតដែលកំពុងនិងទើបបញ្ចប់ការសិក្សាមកសាកល្បងការងារនិងពង្រឹងចំណេះដឹង
  • និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789