News

អតិថិជនក្នុងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ហឺមីនឹស៍ សហការគ្នារៀបចំកម្មវិធីជួបជុំ Neighborhood Party

on .

ការរស់នៅក្នុងបុរី មិនត្រឹមតែទទួលបានបរិយាកាស រស់នៅស្រស់បំព្រង មានផាសុកភាព និង មានភាពសម្បូរបែបប៉ុណ្ណោះទេ គឺថែមទាំងទទួលបានភាពសប្បាយរីករាយ និង ការជួបជុំប្រៀបដូចជាគ្រួសារតែមួយ។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ អតិថិជនរស់នៅក្នុងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ហឺមីនឹស៍ បានសហការគ្នារៀបចំកម្មវិធីជួបជុំ Neighborhood Party ដើម្បីរឹតចំណងមិត្តភាព រវាងអ្នកជិតខាង និង អ្នកជិតខាង ដែលមានភូមិផងរបងជាមួយគ្នា។

ក្នុងកម្មវិធីនេះដែរមានអ្នកចូលរួមប្រមាណជាជាង 80 នាក់ ដែលសុទ្ធសឹងតែជាអ្នករស់នៅក្នុងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ហឺមីនឹស៍ និង មួយចំនួនមកពីគម្រោងផ្សេងៗ ដែលស្ថិតក្នុងគម្រោងដឹហ្គ្រេនស្តាផ្លាទីនីមជាមួយគ្នាផងដែរ។

អតិថិជនរស់នៅក្នុង គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ហឺមីនឹស៍ ដែលបានចូលរួមកម្មវិធីនេះបានឡើងថ្លែងពីចំណាប់អារម្មណ៍ដូច្នេះថា នេះជាលើកទី១ ហើយដែលមានកម្មវិធីជួបជុំ ដើម្បីអោយអ្នកជិតខាងបានជជែកស្គាល់គ្នា ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត លោកក៏សង្ឃឹមថា កម្ម
វិធីជួបជុំនេះ នឹងមានជារៀងរាល់ឆ្នាំ។

លោកបន្ថែមទៀតថា សូមផ្តាំផ្ញើដល់ភ្ញៀវដែលអញ្ជើញចូលរួមពីគម្រោងផ្សេងៗ ដែលស្ថិតក្នុងគម្រោងដឹហ្គ្រេនស្តាផ្លាទីនីម គួរបង្កើតអោយមានកម្មវិធីជួបជុំនេះឡើង ជារៀងរាល់ឆ្នាំ ដូចគម្រោង ដឹស្តាផ្លាទីនីម ហឺមីនឹស៍ផងដែរ។

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 


DOWNLOAD OUR APP:

CONNECT WITH US:

OFFICE Location

Building 266, Street 598,
Sangkat Phnom Penh Thmey,
Khan Sen Sok, Phnom Penh, Cambodia.
T: (+855) 23 882 745